ជីវិតកម្សាន្ដ
Netflix ទម្លាយឈ្មោះតួថ្មីក្នុងរឿង Squid Game វគ្គ ២
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ កម្មវិធី Netflix នឹងចាក់ផ្សាយរឿង Squid Game: The Challenge ដែលត្រូវជាវគ្គ ២ ។ ទន្ទឹមនោះ Netflix បានឲ្យតម្រុយខ្លះៗ ក្នុងកម្មវិធីអ្នកគាំទ្រសកល Tudum ២០២៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ ។
សម្រាប់រឿង Squid Game វគ្គ ១ ចាក់បញ្ចាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វាពេញនិយមខ្លាំងក្នុងចំណោម ៩៤ ប្រទេសឯណោះ និងរកចំណូលបានដល់ទៅ ៩០០ លានដុល្លារ ។
ចំណែកក្នុងរឿង Squid Game វគ្គ ២ វិញ តួសម្ដែងថ្មីដែលនឹងមានវត្តមានគឺ Yim Si-wan, Kang Ha-neul, Park Sung-hoon និង Yang Dong-geun ។ ពួកគេទាំងអស់បានសម្ដែងរួមជាមួយតួចាស់ៗដូចគ្នា គឺ Lee Byung-hun តួបុរសស្រោមមុខខ្មៅ, Wi Ha-jun តួអ្នកស៊ើបអង្កេតដែលលួចចូលតំបន់លេងល្បែង និងជាពិសេស Lee Jung-jae តួអ្នកលេងផ្លាកលេខ ៤៥៦ ។
គួរបញ្ជាក់ថា ចុងបញ្ចប់ក្នុងវគ្គទី ១ តួឈ្មោះ Seong Gi-hun ដែលឈ្នះការប្រកួត ជាអ្នកនៅមានជីវិតម្នាក់ឯង ដូច្នេះគាត់សម្រេចចិត្តទៅលេងម្ដងទៀតដើម្បីបញ្ចប់បញ្ហាដ៏ឃោរឃៅនេះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ធ្លាយតម្លៃខ្លួនតួឯកប្រុស “Squid Game” វគ្គ២ សម្ដែងមួយភាគ សឹងចាយបានកន្លះជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ