ព័ត៌មានអន្ដរជាតិ
ឪពុកម្ដាយភ្ញាក់ព្រើត ក្រោយបើកកាតាបកូនស្រីត្រលប់ពីរៀនវិញ ឃើញសុទ្ធតែកង្កែប
ហ្វេសបុកផេក Tin Nóng Lạng Sơn បានចែករំលែករូបថតដ៏គួរឲ្យភ្ញាក់ផ្អើលប៉ុន្មានសន្លឹក ធ្វើឲ្យមហាជនអស់សំណើចយ៉ាងខ្លាំង ខណៈពេលដែលកូនសិស្សស្រីម្នាក់ ក្រៅពីត្រឡប់មកពីសាលារៀនវិញក៏មានវត្ថុអនុស្សាវរីយ៍ជូនដល់ផ្ទះផងដែរ។
ក្នុងរូបភាពនោះមហាជនអាចមើលឃើញពីសំលៀកបំពាក់របស់ក្មេងស្រីប្រឡាក់ដោយភក់។ ព្រោះពេលនេះជាពេលចូលរដូវវស្សា ហើយតំបន់ជាច្រើននៃប្រទេសវៀតណាមមានភ្លៀងធ្លាក់ខ្លាំង។ ជាការពិតណាស់នៅពេលភ្លៀង កង្កែបលេចឡើងជាញឹកញាប់។ ក្មេងស្រីតូចនេះឆ្លៀតឱកាសនេះដើរកាត់ភក់ ហើយចាប់កង្កែបដាក់ពេញកាតាបរបស់នាង រហូតដល់ឪពុកម្តាយមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបើកមើលឃើញអំណោយដែលកូនស្រីជាទីស្រលាញ់ផ្ញើពួកគេ។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហោះត្រូវបានចែករំលែកពាសពេញអ៊ីនធឺណិត រូបភាពរបស់គ្រួសារក្មេងស្រីបានក្លាយជារឿងដ៏អស់សំណើច រហូតមានអ្នកចុច Like ជាងមួយពាន់នាក់ និងមានអ្នកចូលស្រលាញ់ក្មេងស្រីតូចយ៉ាងច្រើន។ ជាពិសេសម្នាក់ៗសឹងមិននឹកស្មានថា នាងតូចដដែលនេះហ៊ានដើរចាប់កង្កែបតាមវាលស្រែទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីនៅ វៀតណាម ត្រូវចោរឆក់ខ្សែកបែរឈរអស់សំណើច ដោយសារតែមូលហេតុមួយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ