កីឡា
អគ្គលេខាធិការសហព័ន្ធ៖«ការបង្ហោះសាររបស់ សេរីវ៉ាន់ថង ជាការលេងសើច»
កាលពីម្សិលមិញនេះ កីឡាករប្រដាល់គុនខ្មែរ ឈុត សេរីវ៉ាន់ថង បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈសំណេររបស់ខ្លួនដែលហាក់បង្ហាញចេតនាចង់ឃ្លាតឆ្ងាយពីពិភពប្រដាល់។

ឈុត សេរីវ៉ាន់ថង បានបង្ហោះសារកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា ៖«គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯងតាមបែបធម្មជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍បន្សល់ទុកឲ្យបងប្អូនត្រឹមហ្នឹងចុះ»។
សារខ្លីនេះបានធ្វើឲ្យអ្នកស្នេហាប្រដាល់គុនខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំងដោយយល់ឃើញថា កីឡាករប្រដាល់នៅខេត្តបាត់ដំបងរូបនេះអាចចេញពីប្រដាល់ និងរស់នៅលក្ខណៈឯកជន។
ពាក់ព័ន្ធនឹងខ្លឹមសារនេះ លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលជាអ្នកគ្រប់គ្រងកីឡាករ កីឡាការិនីផ្ទាល់បាននិយាយថា ៖«កីឡាករជារឿងរបស់គាត់។ គាត់ផុសលេងធម្មតា។ គាត់កំពុងតែល្បីអីចឹង គាត់មិនឈប់ទេ។ គ្រាន់តែគាត់និយាយលេង។ គាត់ជាកីឡាករល្បីចង់ឲ្យគេចាប់អារម្មណ៍។ ក្នុងគំនិតគាត់ គាត់មានទៅឈប់អី។ គាត់និយាយលេងឲ្យសប្បាយៗទាំងអស់គ្នា។ ទីពីរគាត់គ្រាន់តែទាក់ទាញអារម្មណ៍អ្នកគាំទ្រ គ្មានអីធំដុំទេ»។

សារព័ត៌មាន«កម្ពុជាថ្មី»បានព្យាយាមទាក់ទងទៅលោក ឈុត សេរី ដែលជាឪពុកបង្កើតរបស់ ឈុត សេរីវ៉ាន់ថង ប៉ុន្តែទូរសព្ទមិនចូល។
ប្រហែលជាមួយឆ្នាំចុងក្រោយនេះ ឈុត សេរីវ៉ាន់ថង ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពប្រដាល់របស់ខ្លួន។ រូបគេបានប្រកួតឈ្នះទទួលបានផ្ទះមួយខ្នងនៅខេត្តសៀមរាប។ បន្ទាប់មក រូបគេបានឈ្នះមេដាយមាសគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងបានឈ្នះខ្សែក្រវាត់មួយគ្រឿងដែលមានប្រាក់រង្វាន់៤០លានរៀល និងខ្សែកមាស២តម្លឹង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ