Connect with us

ព័ត៌មានជាតិ

អ្នកជំនាញណែនាំឱ្យទិញផ្ទះ ឬដីធ្លីទុកចំណេញ ខណៈតម្លៃបច្ចុប្បន្នងាយស្រួលចរចា

បានផុស

នៅ

បច្ចុប្បន្នទីផ្សារអចលនទ្រព្យ មានស្ថានភាពមិនសូវល្អប្រសើរនោះទេ ខណៈគម្រោងជាច្រើនត្រូវបានជាប់គាំង។ ទន្ទឹមនឹងនេះ អ្នកជំនាញអចលនទ្រព្យ បានណែនាំថា សម្រាប់ពលរដ្ឋដែលមានថវិកា អាចទិញអចលនទ្រព្យ ដូចជា ផ្ទះ ឬដីធ្លី ដើម្បីទុកចំណេញនាពេលខាងមុខ ព្រោះទិញនៅពេលនេះ គឺល្អបំផុត និងងាយស្រួលក្នុងការចរចា​តម្លៃបានធូរ​ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានលើកឡើងថា ប្រសិនបើមានលុយ​ទិញនាពេលនេះ គឺល្អបំផុត ព្រោះពេលនេះ ជាពេលដែលតម្លៃដីធ្លី ផ្ទះសម្បែងធូរថ្លៃ ជ្រើសរើសបានរបស់ល្អៗជាច្រើន។ លោកឧកញ៉ា បានបន្តដូច្នេះថា«យោបល់ខ្ញុំ មានលុយគួរទិញពេលណឹង អត់មានចាំពេលណាទៀតទេ ព្រោះជាទូ​ទៅឡើងចុះជារឿងធម្មតា ប៉ុន្តែឥឡូវនេះវាចុះយើងរើសបានច្រើន ដល់ពេលឡើងយើងលក់បានថ្លៃ»។

ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា បើពលរដ្ឋមាន​លទ្ធភាព​ទិញអចលនទ្រព្យនាពេលនេះ គឺជារឿងល្អ ព្រោះងាយស្រួលក្នុងការចរចា ជាពិសេសគឺបានតម្លៃធូរថ្លៃ សម្រាប់ទុកលក់វិញចំណេញក្នុងរយៈពេល ពីរទៅបីឆ្នាំខាងមុខ។​

ដើម្បីស្តារវិស័យអចលនទ្រព្យឱ្យមានកំណើនឡើងវិញ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ជាយន្តការ​ដែល​អាចដោះស្រាយបញ្ហាដ៏ល្អបំផុតនោះ គឺរាជរដ្ឋាភិបាល គួរចាក់ទុនមួយចំនួនធំ ទៅលើធនាគារពាណិជ្ជ ដោយផ្តល់​នូវចម្ចីបន្ថែមដល់ម្ចាស់បុរី និងបន្ធូរ​បន្ថយទៅលើអត្រាការប្រាក់សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នោះនឹងជួយ​ឱ្យវិស័យនេះ ទទួលបាននូវ​ភាពរឹង​មាំមានកំណើននៃការទិញលក់កើនឡើងវិញ។

លោកឧកញ៉ា គីម ហ៊ាង រំពឹងថា ក្រោយបោះឆ្នោត វិស័យអចលនទ្រព្យ នឹងមានអ្នកវិនិយោគ​ទុនវិល​ត្រឡប់មកច្រើនឡើងវិញ។ លោកថា វិស័យអចលនទ្រព្យកម្ពុជា មានកំណើនឡើងវិញ គឺអាស្រ័យលើ​សេដ្ឋកិច្ចពិភព​លោក ជាពិសេសសេដ្ឋកិច្ចនៅចិន និងអាមេរិក។ ស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិកសព្វថ្ងៃកំពុងរងគ្រោះ នៅពេល​ដែលប្រទេសធំៗទាំងពីនេះ មានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច កម្ពុជា ក៏រងគ្រោះដូចគ្នា ជាពិសេសផ្នែកអចលនទ្រព្យ។

ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរនេះ បង្កឱ្យពលរដ្ឋមួយចំនួនដែលទិញផ្ទះបង់រំលស់សងត្រឡប់មិនទាន់ពេលវេលា ត្រូវម្ចាស់បុរីរឹបអូសផ្ទះ ដោយអ្នកខ្លះមិនបានសំណងអ្វីទាំងអស់ ឯអ្នកខ្លះទៀតបានមកវិញបន្តិចបន្តួចប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជួយអន្តរាគមន៍ ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់​ការរឹបអូសផ្ទះអតិថិជន ហើយសម្រួលគ្នាទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបាន។ លើសពីនេះទៀត សម្តេច​តេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម