Connect with us

ជីវិតកម្សាន្ដ

នាយ ក្រូច ប្រែសាច់ឈាមស្រស់ថ្លា ក្រោយធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំងដោយសារជំងឺ

បានផុស

នៅ

ទស្សនិកជន​ដឹង​ហើយ​ថា ថ្មីៗ​នេះ​តារា​កំប្លែង​អ្នកនាង ស្រីអ៊ិត បាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បង្ហាញ​ការ​ព្រួយបារម្ភ​ស្ទើរ​គ្រប់គ្នា ក្រោយ​បង្ហោះ​រូបភាព និង​ជូនពរ​តារា​កំប្លែង​នាយ ក្រូច ឆាប់​ជា​សះស្បើយ​ពី​ជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ចាំ​បាន​ថា ខ្លឹមសារ​តារា​កំប្លែង ស្រី​អ៊ិត រៀបរាប់​បាន​លើក​ឡើង​ដូច្នេះ​ថា «សូម​ជូនពរ​បងប្រុស​ឆាប់​ជាសះស្បើយ ចង់​ឃើញ​បង​មាន​សុខភាព​ល្អ ហើយ​មាន​សាច់ មាន​ឈាម​មកវិញ មិន​ចង់​ឃើញ​បង​ឈឺ គ្មាន​សាច់ឈាម​ស្គម​អ៊ីចឹង​ទេ ប្អូន​ពិតជា​ពិបាកចិត្ត​ខ្លាំង​ណាស់​បង គុណ​ឪពុក គុណ​ម្ដាយ ជួយ​ថែរក្សា​បង​ឆាប់​ជា​លែង​ឈឺ​ណា​បង»។ ដំណឹង​ខាងលើ​នេះ ឃើញ​មាន​អ្នកគាំទ្រ​មួយ​ចំនួន ព្រមទាំង​អ្នក​រួម​អាជីព​សិល្បៈ បាន​បង្ហាញ​ការ​ព្រួយបារម្ភ និង​ផ្ញើ​សារ​សួរនាំ​គ្រប់គ្នា​ផង​ដែរ។

មកដល់ពេលនេះ តារា​កំប្លែង​នាយក្រូច មិនទាន់​អាច​ទាក់ទង​ដើម្បី​សូម​ការ​សួរនាំ​បន្ថែម​បាន​នៅ​ឡើយ​ទេ ខណៈ​កម្ពុជា​ថ្មី បាន​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ​សង្គម​តេឡេក្រាម​ដែរ តែ​លោក​មិន​បាន​ឆ្លើយតប​នោះ​ទេ។

ដោយឡែក​បើ​ងាក​ទៅ​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់ នាយក្រូច គេ​ឃើញ​តារា​កំប្លែង​រូប​នេះ បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​មើល​ទៅ​មាន​សាច់ឈាម​ស្រស់ថ្លា​ជាង​មុន។ ក្នុង​នោះ​នាយក្រូច បាន​និយាយ​ថា «អរុណសួស្ដី​បងប្អូន ព្រឹក​នេះ​ក្រោក​ពី​គេង​មក​ស្រស់ថ្លា​ច្រើន ចុះ​បងប្អូន​វិញ​យ៉ាងម៉េច​ដែរ សូម​មាន​លាភ មានជ័យ ហេងៗ ទាំងអស់​គ្នា»។

បើ​តាម​តារា​កំប្លែង និង​ជា​ប្អូនស្រី​បង្កើត​របស់​នាយក្រូច គឺ អ្នកនាង អ៊ិត បាន​អះអាង​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា បច្ចុប្បន្ន​នាយក្រូច កំពុង​ញាំញី​ដោយ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​មួយ​នេះ បាន​កើត​មាន​ចំពោះ​លោក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ស្រី​អ៊ិត បញ្ជាក់​បន្ថែម​ថា កន្លងមក ជំងឺ​នាយក្រូច មិន​បាន​ធ្វើទុក្ខ​ខ្លាំង​នោះ​ឡើយ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ក៏​ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង បណ្ដាល​ឲ្យ​លោក​ចុះ​ស្គម និង​ទាមទារ​ការ​ព្យាបាល​ជា​ចាំបាច់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីណែនាំបង្កើនការយកចិត្តទុកដាក់ការផ្តល់សេវាដល់ស្រ្តី កុមារអ្នកប្រើប្រាស់មូលនិធិសមធម៌និង ប ស ស

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ សាកលវិទ្យាល័យថៃនឹងបន្តចូលរួមបណ្តុះបណ្តាលអ្នកសិក្សាឲ្យក្លាយជាកម្លាំងដ៏មានសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អាសន្នរោគនៅមីយ៉ាន់ម៉ា ផ្ទុះរឹតខ្លាំង ធ្វើឲ្យថៃ ភ័យព្រួយ ឈានដល់បិទព្រំដែន

សន្តិសុខសង្គម១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខែក្រោយ BRICS នឹងមានដៃគូផ្លូវការ ៩ប្រទេសទៀត ក្នុងនោះមានអាស៊ីអាគ្នេយ៍ ៣ប្រទេសដែរ

Sokha Hotels

ព័ត៌មានពេញនិយម