សុខភាព
ដំណើរទស្សនកិច្ចចុះប្រឹក្សា អប់រំ ដល់ ស្ត្រីពីការប្រើថ្នាំមីក្រូសារជាតិចំរុះអាចជួយដល់ស្ត្រីឲ្យមានសុខភាពល្អមុនពេលសម្រាលកូន
ការផ្ដល់យោបល់ប្រឹក្សាអប់រំពីសុខភាព ដោយអង្គការ ហេឡែន ខេឡ័រអន្តរជាតិ ដើម្បីជួយដល់ស្ត្រីដែលមានផ្ទៃពោះការពារខ្លួនមុនពេលសម្រាលកូន។

តាមការបកស្រាយរបស់កញ្ញានន់ ចន្ទណាក់ មានអាយុ៣៧ឆ្នាំ ជាអ្នកសម្របសម្រួលតាមសហគមនឲ្យដឹងថា ការផ្ដល់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់បានសហការជាមួយអង្គការ Hellen kellerអន្តរជាតិនិងមណ្ឌលសុខភាព ជ័យ ស្ថិតនៅភូមិល្វា ស្រុកកំពង់ស្វាយ ឃុំល្វា ខេត្តកំពង់ធំ។

កញ្ញានន់ ចន្ទណាក់ បញ្ជាក់ថា ការផ្ដល់ថ្នាំមីក្រូសារជាតិចម្រុះ ដោយសារថ្នាំនេះអាចជួយដល់ស្ត្រី យើងឲ្យមានសុខភាពល្អ រឹងមាំបំបាត់អាការៈចាញ់ ឬ ក្អួត កូនក្នុងផ្ទៃវិញ មានសុខភាពល្អប្រសើរ និង បង្ហាញពីភាពរហ័សរហូនដល់ម្ដាយនិងទារកទៀតផង។
អ្នកសម្របសម្រួលរូបនេះ បញ្ជាក់ទៀតថា ទី១ ថ្នាំចំនួន១៨០គ្រាប់ ត្រូវឲ្យស្ត្រីលេបរយៈពេល ៦ ខែ។ ក្នុង១ថ្ងៃគាត់អាចលេបបានតែ១គ្រាប់ទេ។ ទី២ ក្នុងចំណោមថ្នាំ ទាំង១៨០ គ្រាប់ យើងបានផ្ដល់ឱ្យគាត់ ២ដងមានន័យថា ២កំប៉ុង គឺមាន៩០គ្រាប់ ឯការលេបវិញក៏ដូចគ្នាដែរ។ ក្នុង១ថ្ងៃ ១គ្រាប់។

ស្ត្រីម្នាក់ដែលកំពុងអង្គុយស្ដាប់ការណែនាំ ពីនាក់សម្របសម្រួល ហើយតែងតែមកទទួលយកសេវាថ្នាំ មីក្រូសារជាតិចម្រុះនោះ បានបង្ហាញថា នាងខ្ញុំមកទទួលយកសេវាថ្នាំនេះ ឃើញថានាងខ្ញុំគេងលក់ស្រួលណាស់ មិន ធ្វើទុក្ខអ្វីឡើយ។ គឺរយៈពេល ៣ខែគាត់តែងមកចែកដល់ស្ត្រីមានផ្ទៃពោះម្ដង។ ហើយលក្ខណៈដែលសំខាន់នោះ បានជួយដល់ទារកក្នុងផ្ទៃឲ្យមានសុខភាពល្អប្រសើរ ជៀសផុតពីភាពស្លេកស្លាំងទៀតផង។ ខ្ញុំពេញចិត្តនិងទទួលយកសេវាថ្នាំលេបនេះក៏ដើម្បីសុខភាពកូនរបស់ខ្ញុំដែរ។

ដោយឡែកអ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពជ័យ ផ្នែកពិនិត្យផ្ទៃពោះ បានបញ្ជាក់ឲ្យដឹងពីអត្ថប្រយោជន៍នៃគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះថា ទី១ ថ្នាំនេះអាចកាត់បន្ថយភាពស្លេកស្លាំង ខ្វាក់មាន់ និង រោគសញ្ញាផ្សេងៗទៀតដែលបណ្ដាលមកពីការកង្វះវីតាមីននិងសារធាតុរ៉ែ។ ទី2 កាត់បន្ថយហានិភ័យជាច្រើនដូចជាបញ្ហាទារកស្លាប់ក្នុងផ្ទៃទារកកើតមិនគ្រប់គីឡូទារកក្នុងផ្ទៃឡើងទម្ងន់។ ទី៣ កាត់បន្ថយហានិភ័យខ្ពស់ នៃមរណភាពមាតា ដែលមានបញ្ហាស្លេកស្លាំង។ទី 4 បញ្ហាមិនឡើងទម្ងន់របស់ម្ដាយក្នុងអំឡុងពេលមានផ្ទៃពោះ។ទី 5 ជួយប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ ទី 6 លើកកម្ពស់ការអភិវឌ្ឍន៍រាងកាយនិងការយល់ដឹងរបស់ទារក។

ដូច្នេះស្ត្រី។មានផ្ទៃពោះត្រូវលេបថ្នាំ១គ្រាប់រៀងរាល់ល្ងាច។មុនពេលចូលគេងរហូតដល់អស់ ពី ដបនិង គ្រប់ចំនួនទៀតផង៕
ដោយ ៖ រុងរឿង




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ