ព័ត៌មានជាតិ
មន្ទីរព័ត៌មានត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយក្នុងព្រឹត្តិការណ៍បោះឆ្នោតខាងមុខ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនទូទៅបានដឹងអំពីដំណើរការបោះឆ្នោត។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-04-1024x613.jpg)
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-11-1024x572.jpg)
ឯកឧត្តមបានលើកឡើងថា មន្ទីរព័ត៍មានត្រូវបង្កើតការយកចិត្តទុកដាក់នៅការផ្សព្វផ្សាយពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម។ បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួល និងផ្តល់ព័ត៌មាន បានយ៉ាងឆាប់ហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរស័ព្ទ។
ដូច្នេះហើយក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-15-1024x561.jpg)
ហើយនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សាព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-26-1024x542.jpg)
លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មានមានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-30-1024x580.jpg)
លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត។បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មានត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ៕
អត្ថបទ៖ សឹង រ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-34-1024x563.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-37-1024x554.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-42-1024x565.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-20_06-39-50-1024x559.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក