Connect with us

KPT+

ឱកាសសិស្សវិទ្យាល័យ ទទួលអាហារូបករណ៍សិក្សានៅជប៉ុន រយៈពេល ៦ខែ

បានផុស

នៅ

សិស្សកម្រិតវិទ្យាល័យរបស់កម្ពុជា អាចមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅវិទ្យាល័យជប៉ុន រយៈពេល ៦ខែ ក្រោមគម្រោងអាហារូបករណ៍អាស៊ីកាកេហាស៊ី+(ផ្លើស) ២០២៣ (Asia Kakehashi Project + (Plus) 2023)។ នេះបើតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីអាហារូករណ៍នេះ រៀបចំឡើងដើម្បីឱ្យសិស្សានុសិស្សនៅកម្រិតវិទ្យាល័យមានឱកាសផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រស់នៅ និងការសិក្សានៅប្រទេសជប៉ុន តាមរយៈប្រព័ន្ធអប់រំ។ គម្រោងនេះ ស្ថានទូតជប៉ុនមិនត្រឹមតែផ្តល់ឱ្យកម្ពុជាទេ ក៏ផ្តល់ឱ្យប្រទេសវៀតណាម ឡាវ និងថៃផងដែរ ដើម្បីផ្សារភ្ជាប់រវាងសិស្សវិទ្យាល័យជប៉ុន និងអាស៊ាន។ សិស្សានុសិស្សមានឱកាសរៀនសូត្រយ៉ាងច្រើនពីការទទួលបានអាហារូបករណ៍មួយនេះ។

ចំពោះលក្ខខណ្ឌដែលទទួលបានអាហារូបករណ៍នេះ គឺសិស្សានុសិស្សត្រូវតែជាសញ្ជាតិខ្មែរ វៀតណាម ឡាវ និងថៃ ហើយកំពុងរស់នៅ និងសិក្សាក្នុងប្រទេសកំណើតរបស់ខ្លួន ព្រមទាំងទទួលបានពិន្ទុសិក្សាល្អ។ សិស្សត្រូវកើតកំឡុងខែមេសា ឆ្នាំ២០០៥ ដល់ខែមេសា ឆ្នាំ២០០៨ សម្រាប់ប្រទេសថៃ បានតែសិស្សថ្នាក់ទី១០ និងទី១១ ដែលមានសិទ្ទិទទួលបាន។ ឯ ប្រទេសចំនួន ៣ផ្សេងទៀត ជាសិស្សថ្នាក់ទី១០ ដល់ទី១២។ អាហារូបករណ៍ផ្តល់ជូនសិស្សដែលមានជីវភាពលំបាក ហើយជំនាញភាសាជប៉ុនអាស្រ័យតាមប្រទេសនីមួយៗ ប៉ុន្តែត្រូវតែជាសិស្សមានភាពជាអ្នកដឹកនាំ មានឆន្ទៈខ្ពស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងជប៉ុន និងប្រទេសខ្លួន។

អាហារូបករណ៍មានរយៈពេល ៦ខែ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ រាល់ថ្លៃសិក្សា កន្លែងស្នាក់នៅ និងការឧបត្ថម្ភផ្សេងៗគឺរដ្ឋាភិបាលជប៉ុនជាអ្នករ៉ាប់រង។ សិស្សានុសិស្ស អាចមើលព័ត៌មានលម្អិត និងរបៀបដាក់ពាក្យតាមរយៈតំណភ្ជាប់ (https://afsthailand.org/programs/asia-kakehashi-2023/)។ ពាក្យអាហារូបករណ៍ចាប់ទទួលពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ៕

ប្រភព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម