សេដ្ឋកិច្ច
គម្រោងបង្កើតរោងចក្រថ្មីចំនួន ៦ បោះទុនវិនិយោគប្រមាណជាង ១២៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «CDC» សម្រេចអនុម័តផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចំនួន ៦ វិនិយោគបង្កើតរោងចក្រនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយចំណាយទុនវិនិយោគប្រមាណជាង ១២៨,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤ ៧២៧ កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា គម្រោងបង្កើតរោងចក្រទាំង ៦ រួមមាន៖
១- គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្រើទុនវិនិយោគប្រមាណ ៩៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៩ កន្លែង។

២- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី របស់ក្រុមហ៊ុន “TWPC INVESTMENT (CAMBODIA) CO., LTD” ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រើទុនវិនិយោគប្រមាណ ១០,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៩ កន្លែង។

៣- គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ របស់ក្រុមហ៊ុន “WICKIMED (CAMBODIA) SUPPLY CO., LTD” ស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨ កន្លែង។

៤- គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ របស់ក្រុមហ៊ុន “CMB & CHN CO., LTD” ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០ កន្លែង។

៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន “ELITE ENTERPRISE (CAMBODIA) CO., LTD” ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៧២៣ កន្លែង។

៦-គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទ របស់ក្រុមហ៊ុន “L T K J (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៨ កន្លែង។

អត្ថបទ ៖ ពិសី






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត