Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស អាចក្លាយជាប្រទេសដំបូងគេនៅ អឺរ៉ុប រឹបអូសយកទ្រព្យសម្បត្តិ រុស្ស៊ី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានចុះផ្សាយថា ចក្រភពអង់គ្លេសបានណែនាំច្បាប់ថ្មីមួយដែលនឹងអនុញ្ញាតឲ្យរក្សាទុក និងទូទាត់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានរឹបអូស ហើយ​ក៏អាចក្លាយជាប្រទេស​ដំបូងគេផងដែរក្នុងសហភាពអឺរ៉ុបដែលធ្វើបែបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលអង់គ្លេសរក្សាទុកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មលើរុស្ស៊ី រហូតទាល់តែសំណងរបស់រដ្ឋាភិបាលទីក្រុងមូស្គូត្រូវបានបង់ទៅឲ្យអ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយថា តាមរយៈវិធានការថ្មីនេះ គឺនឹងពង្រឹងវិធីសាស្រ្តដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសលើរុស្ស៊ី ហើយអង់គ្លេសក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការប្រើប្រាស់ទណ្ឌកម្មនេះ ដើម្បីធានាឲ្យរុស្ស៊ីចំណាយលើការខូចខាតដល់អ៊ុយក្រែន ។

លោក James Cleverly

ដោយឡែក សម្រាប់រដ្ឋាភិបាលលោកខាងលិចជាច្រើនប្រទេស ដូចជា ស្វីសជាដើម រហូតមកដល់ពេលនេះ បានបដិសេធមិនរឹបអូសយកមូលនិធិរុស្ស៊ីឡើយ បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីអាមេរិក និងសហភាពអឺរ៉ុបក៏ដោយ ។

បើយោងតាមធនាគាររុស្ស៊ីបានឲ្យដឹងថា ចក្រភពអង់គ្លេសបានបង្កកទ្រព្យសម្បត្តិ និងទុនបម្រុងដែលជាកម្មសិទ្ធិរុស្ស៊ីចំនួន ៣២.១ ពាន់លានដុល្លារ ចាប់តាំងពីការផ្ទុះប្រតិបត្តិការសឹកនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុនមក ។

សរុបមក លោកខាងលិចបានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រហែល ៣០០ ពាន់លានដុល្លារហើយ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបើកការវាយលុកលុយលើអ៊ុយក្រែន ហើយបានរឹបអូសទ្រព្យសម្បត្តិជាង ៨០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋ និងអាជីវកម្មរុស្ស៊ី ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន ៖ សមាជិក ណាតូ ផ្ដល់លុយ ២៤ លានដុល្លារ ជួយដល់សន្តិសុខ និងសុវត្ថិភាព នុយក្លេអ៊ែរនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម