Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក ណាតូ ផ្ដល់លុយ ២៤ លានដុល្លារ ជួយដល់សន្តិសុខ និងសុវត្ថិភាព​នុយក្លេអ៊ែរនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាលប្រទេសន័រវែសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសសមាជិកអង្គការណាតូមួយនេះ នឹងបែងចែកប្រាក់ចំនួន ២៤ លានដុល្លារដើម្បីជួយដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “រដ្ឋាភិបាលន័រវែសនឹងផ្ដល់ប្រាក់ជិត ១០  លានដុល្លារ ជាជំនួយដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីឲ្យអ្នកជំនាញ IAEA អាចរក្សាវត្តមាននៅអ៊ុយក្រែន និង ១៤ លានដុល្លារទៀត សម្រាប់កិច្ចសហប្រតិបត្តិការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរជាមួយអ៊ុយក្រែន” ។

មូលនិធិនេះនឹងគ្រប់គ្រងដោយអាជ្ញាធរវិទ្យុសកម្ម និងនុយក្លេអ៊ែរន័រវែស (DSA) ហើយនឹងត្រូវបានប្រើដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ និងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងការបញ្ចេញសារធាតុវិទ្យុសកម្មនៅក្នុងប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសន័រវែសលោកស្រី Anniken Huitfeldt បាននិយាយ “ជំនួយនេះនឹងជួយដល់អ្នកជំនាញរបស់ IAEA នូវការវាយតម្លៃឯករាជ្យ និងគួរឲ្យជឿជាក់អំពីស្ថានភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនទៅកាន់សហគមន៍អន្តរជាតិ ។ វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងក្នុងការទទួលបានព័ត៌មានឯករាជ្យប្រភេទនេះ ខណៈ IAEA ក៏កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំនួយដើម្បីការពារឧបទ្ទវហេតុនុយក្លេអ៊ែរណាមួយផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។

ជាចុងក្រោយលោកស្រី Huitfeldt បញ្ជាក់ថា “យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធ្វើឲ្យអាជ្ញាធរអ៊ុយក្រែន អាចបន្តប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពារហានិភ័យនៃទីតាំងដែលត្រូវបានប៉ះពាល់ដោយផ្ទាល់ពីតំបន់ប្រយុទ្ធ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម