Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាកម្ពុជា​ វ៉ាន់ ប៊ី គ្រងឈុតតំណាងជាតិ ក្នុងការប្រកួតនៅប្រទេសថៃ

បានផុស

នៅ

ទស្សនិកជន និង​អ្នក​គាំ​ទ្រ​ បាន​សម្ដែង​ការ​សរសើរ​គ្រប់គ្នា​ បន្ទាប់​ពី​ឃើញ​បវរកញ្ញា​ភេទ​ទី ៣ កម្ពុជា កញ្ញា​ វ៉ាន់ ប៊ី គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​កម្មវិធី​ប្រកួត​លើ​វេទិកា Miss-international Queen ២០២៣​ នៅ​ទឹក​ដី​ប្រទេស​ថៃ​ កាលពី​រាត្រី​ថ្ងៃ​ទី ១៩ ខែ​​មិថុនា ឆ្នាំ ២០២៣​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឈុត​តំណាង​ជាតិ​ដែល​គ្រង​ដោយ​បវរកញ្ញា​ភេទ​ទី​ ៣ កម្ពុជា វ៉ាន់ប៊ី មាន​ឈ្មោះ “មុន្នី​ខេណី​ពិជ័យ​ទេវី”។ ​

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ វ៉ាន់ ប៊ី បាន​លើក​ឡើង​ថា «”មុន្នី​ខេណី​ពិជ័យ​ទេវី​”ឈុត​ជ្រើសរើស​ស្រោម​មុខ​យក្ស​ប្រុស​មក​កែ​ឆ្នៃ ​ថែម​ក្បាំង​នាង ​ក្នុង​ទម្រង់​មុខប្រុស​តែង​ស្រី​ប្រៀប​បានទៅ​នឹង ស្ត្រី​ភេទទី ៣​»។

បវរ​កញ្ញា​ វ៉ាន់ ប៊ី បាន​បញ្ជាក់​ថា​ «ទោះ​មាន​រូបរាង​ខាង​ក្រៅ​ជា​មនុស្ស​ប្រុស ​តែ​ចិត្ត​គំនិត​ខាង​ក្នុង​ជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ ដូច​មនុស្ស​ស្រី​ទូទៅ​​ សូម​បញ្ឈប់​ការ​រើសអើង​លើ​ Group LGBT»។

ម្ចាស់​មកុដ​ដែល​ជា​ភេទ​​ទី ​៣ នៃ​ការ​ប្រកួត Miss-Queen Cambodia ២០២២ កញ្ញា វ៉ាន់ ប៊ី ត្រូវ​បាន​អ្នក​គាំ​ទ្រ​ដឹង​ហើយ​ថា ​នាង​ជា​​បវរកញ្ញា​កំពូល​សម្រស់​ មាន​ទាំង​សមត្ថភាព​ដើរ​ម៉ូដ និង​ចំណេះ​ដឹង​ទូទៅ។

​បន្ទាប់​​ពី​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ដ៏​សក្តិ​សម​មួយ​នេះ ​បវរកញ្ញា​ភេទ​ទី ៣ វ៉ាន់ប៊ី ក៏​បាន​ចូល​រួម​​ប្រកួត​លើ​ឆាក​អន្តជាតិ។​ វ៉ាន់ ប៊ី បាន​ចាកចេញ​ទៅ​ប្រកួត​នៅ​លើ​ទឹកដី​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បី​តំណាង​ឲ្យ​កម្ពុជា ​ក្នុង​វេទិកា Miss International Queen២០២៣ ដែល​មាន​បេក្ខភាព​មក​ពី​ប្រទេស​ផ្សេង​ៗ​ចូលរួម​ប្រកួត​ដណ្ដើម​មកុដ។

ការ​ចេញ​​ទៅ​ប្រកួត​នេះ​បាន​នាំ​យក​ប្រទេស​កម្ពុជា ​ទង់ជាតិ​កម្ពុជា វប្បធម៌ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា​ ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម