Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ២០០ នាក់ ទទួលបានមួកសុវត្ថិភាព និងយល់ដឹងពីការផ្ដល់អាហារូបករណ៍​សិស្សក្រីក្ររបស់ សម្ដេចតេជោ

បានផុស

នៅ

ប្រជាពលរដ្ឋ​ជាង ២០០ នាក់ នៅ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​ស្រែអំបិល ទទួល​បាន​មួក​សុវត្ថិភាព​ម្នាក់​មួយ និង​ជ្រួតជ្រាប​ពី​ការ​ផ្ដល់​អាហារូបករណ៍​សម្រាប់​សិស្ស-និស្សិត​ក្រីក្រ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​សិស្ស​និស្សិត អ​.​ម​.​ត សាខា​ខេត្ត​កោះកុង សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ និង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ជួប​សំណេះសំណាល​ផ្ដល់​ជា​មួក​សុវត្ថិភាព ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ប្រាប់​កម្មវិធី​ផ្ដល់​អាហារូបករណ៍​សម្រាប់​សិស្ស-និស្សិត​ក្រីក្រ​ដែល​ផ្ដល់​ដោយ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។

តំណាង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​ស្រែអំបិល ថ្លែង​អំណរ​អរគុណ​ចំពោះ​ការ​ចែក​មួក​សុវត្ថិភាព បញ្ជ្រាប​ការ​យល់ដឹង​បន្ថែម​ពី​ច្បាប់​ចរាចរណ៍ ក៏ដូចជា​កម្មវិធី​ផ្ដល់​អាហារូបករណ៍ សម្ដេច​តេ​ជោ។

ពលរដ្ឋ​យល់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​ដែល​សង្គម​ព្រួយបារម្ភ ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ហើយ​ការ​ចែក​មួក​សុវត្ថិភាព​នេះ​ដែរ ជា​ការ​ពញ្ញាក់​ស្មារតី​មួយ​បន្ថែម​ទៀត​ដល់​ពួកគាត់​បាន​ចូលរួម​គោរព​ច្បាប់​ទាំងអស់។ ដោយឡែក​ចំពោះ​ការ​ផ្ដល់​អាហារូបករណ៍​វិញ ពួកគាត់​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ឲ្យ​កូនចៅ​បាន​ចូល​រៀន​ជា​សិស្ស​អាហារូបករណ៍​របស់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ខណៈ​មាន​ជីវភាព​មិន​សូវ​ធូរធារ។

មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ពួកគាត់​ក៏​គាំទ្រ​ពេញទំហឹង​អំពី​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដើម្បី​កែទម្រង់​សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ព្រោះថា ការ​កែ​ច្បាប់​បែប​នេះ ជា​ការ​ពង្រឹង និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ។

លោក ហាក់ ឡេង ប្រធាន​គ្រប់គ្រង​សមាគម​សិស្ស​និស្សិត អ​.​ម​.​ត សាខា​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២៣ នេះ យល់​ឃើញ​ថា ពលរដ្ឋ​នៅ​ខេត្ត​កោះកុង កាន់តែ​ដឹង​ច្រើន​ពី​សិទ្ធិ​របស់​ខ្លួន​ជា​ពលរដ្ឋ តាមរយៈ​ការ​បំពេញ​កាតព្វកិច្ច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ខាងមុខ។

លោក ហាក់ ឡេង ក៏​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ដើម្បី​ប្រើ​សិទ្ធិ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​នាម​ជា​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​កំណត់​ក្នុង​ច្បាប់ និង​ត្រូវ​ចូលរួម​អនុវត្ត​សិទ្ធិ និង​ករណីយកិច្ច​ដោយ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម