វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ផ្សព្វផ្សាយអំពីគោលការណ៍ថ្មី នៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង”។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីគោលការណ៍ថ្មី នៃការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង ដោយក្រសួងវប្បធម៌បានដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងទៅ និងអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ផ្ទុក និងចែករំលែកទិន្នន័យបញ្ជីសារពើភណ្ឌបុរាណវត្ថុលើបណ្ដាញអ៊ិនធឺណែតអនឡាញ។
នាយកដ្ឋានបុរាណវត្ថុ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រង និងកំណត់ប្រព័ន្ធចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង” ក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីនេះមានសមាសភាពការចូលរួមពីមន្ត្រីជំនាញ នៃមន្ទីរវប្បធម៌រាជធានី/ខេត្តទាំង២៥ មន្ត្រីសង្ឃនៃគណៈសង្ឃនាយក មន្ត្រីនគរបាលការពារបេតិកភណ្ឌ មន្ត្រីគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីនៃអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានបេតិកភណ្ឌ និងអាជ្ញាធរពាក់ព័ន្ធសរុបចំនួន ១០០នាក់ ព្រមទាំងការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជំនាញៗជាច្រើនរូប។
ជាលទ្ធផល សិក្ខាកាមទទួលបាននូវចំណេះដឹងគួរជាទីមោទនៈ តាមរយៈចូលរួមពិគ្រោះពិភាក្សាយ៉ាងផុសផុល និងការសាកល្បងអនុវត្តការចុះបញ្ជីជាក់ស្ដែង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក ប្រាក់ សុណ្ណារ៉ា បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅបម្រើអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងបានផ្តល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាម៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ