ជីវិតកម្សាន្ដ
ទីភ្នាក់ងារ Park Seo Joon ឆ្លើយតបមិនច្បាស់លាស់ជុំវិញព័ត៌មានណាត់ជួបជាមួយ Xooos
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថា តារាសម្តែង Park Seo Joon កំពុងណាត់ជួបជាមួយ YouTuber និងតារាចម្រៀង Xooos ដែលព័ត៌មាននេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

តាមពិតវាមិនមែនជាដំណឹងថ្មីប៉ុន្មានទេសម្រាប់ Park Seo Joon និង Xooos ព្រោះកាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ JTBC ធ្លាប់អះអាងថា តារាទាំងពីរបានណាត់ជួបគ្នា ដោយគេចាប់បានទំនាក់ទំនងពិសេសមួយចំនួនរវាងពួកគេដូចជា ការណែនាំមិត្តភក្តិជិតស្និទ្ធឱ្យគ្នាទៅវិញទៅមក និងការធ្វើលំហាត់ប្រាណជាមួយគ្នាញឹកញាប់។


ទើបតែថ្មីនេះៗស្រាប់តែអ្នកនិយមលេងអ៊ីនធឺរណិតម្នាក់បានចែករំលែករូបថតអ្នកទាំងពីរជាមួយមិត្តភក្តិរបស់ពួកគេទៅកាន់សហគមន៍អនឡាញ ហើយក៏ផ្ទុះចំណាប់អារម្មណ៍ពេញបណ្ដាញសង្គមតែម្ដង។ បន្ទាប់ដំណឹងនៃការណាត់ជួប បាននិងកំពុងផ្ទុះការវែកញែក ទីភ្នាក់ងាររបស់ Park Seo Joon បានឆ្លើយតបនឹងព័ត៌មាននេះទាំងមិនច្បាស់លាស់ថា “វាពិតជាពិបាកក្នុងការបញ្ជាក់ព័ត៌មានអំពីជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងយើង” ។ ចម្លើយនេះ បានធ្វើឱ្យអ្នកគាំទ្រកាន់តែប្រាកដចិត្តថា ពាក្យចចាមអារ៉ាមណាត់ជួបគ្នា គឺជារឿងពិត។

ទោះយ៉ាងណា មកទល់ពេលនេះ សាមីខ្លួនទាំងពីរពុំមាននរណាចេញមកបញ្ជាក់មន្ទិលសង្ស័យរបស់ទស្សនិកជន ឬបកស្រាយពាក្យចចាមអារ៉ាមណាត់ជួបរវាងពួកគេឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រមិនពេញចិត្ត ក្រោយ Squid Game វគ្គ២ បង្ហាញមុខតួថ្មី ៤នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ