ព័ត៌មានជាតិ
ក្រុមប្រតិបត្តិករ នឹងចាប់ផ្តើមបើកប្រតិបត្តិការដោះមីន ក្នុងភូមិសាស្ត្រស្រុកស្នួល ឆាប់ៗនេះ
ក្រចេះ ៖ ក្រុមប្រតិបត្តិករ នៃបញ្ជាការដ្ឋានកងលេខ ១៣៥ នឹងចាប់ផ្តើមបើកប្រតិបត្តិការបោសសំអាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់សង្ស័យមានមីន ក្នុងឃុំចំនួន៤ ក្នុងស្រុកស្នួល ខេត្តក្រចេះ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីសន្តិសុខ សុវត្ថិភាព និងរំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផល។
ក្នុងឱកាសក្រុមការងារ នៃមូលនិធិសម្តេចតេជោ ហ៊ុន សែន ចុះត្រួតពិនិត្យការងារបោសសម្អាតចម្ការមីន នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ វិន ឌី មេបញ្ជាការកងលេខ ១៣៥ ជាប្រធានប្រតិបត្តិករប្រចាំខេត្តក្រចេះ បានឲ្យដឹងថា ក្នុងចំណោមឃុំទាំង៤ នេះ ឃុំស្នួល មានផ្ទៃដីសង្ស័យមានមីនចំនួន ៧,៤២៥,២៦១ ម៉ែត្រក្រឡា ស្មើនឹង ៧៧ ចម្ការ, ឃុំស្រែចារ ចំនួន ១,៣៣៨,១៦៥ ម៉ែត្រក្រឡា, ឃុំឃ្សឹម ចំនួន ៦,២៨៨,៨២៣ ម៉ែត្រក្រឡា និងឃុំ ២ ធ្នូ ចំនួន ២,៩០៦,៦៥៦ ម៉ែត្រក្រឡា។
លោកបញ្ជាក់ថា ប្រតិបត្តិការដោះមីន នៅភូមិសាស្ត្រស្រុកស្នួល មានរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ លោកស្រីឃុន សុចិន្តា អនុប្រធាននាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យ និង លោកញ៉ឹក សាម៉ន ប្រធានក្រុមត្រួតពិនិត្យ បានស្នើឲ្យក្រុមប្រតិបត្តិករ ខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីន នៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥៕
ដោយ ៖ សានវិឡែម
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ