Connect with us

កីឡា

យប់​មិញ Ronaldo ជាប់​កំណត់​ត្រា​ពិភព​លោកថ្មីមួយទៀត

បានផុស

នៅ

ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ​បាន​បង្កើត​កំណត់​ត្រា​ពិភព​លោក​​ហ្គីនណេស (Guinness World Record) ថ្មីមួយទៀតកាល​ពី​យប់​មិញ ​បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួនឲ្យ​ក្រុម​ជម្រើស​ជាតិចំនួន​២០០​លើក​នៅពេល​ប្រកួត​ជា​មួយជម្រើស​ជាតិអ៉ីស្លង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ខ្លួន​លើក​ទី​២០០​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដូច្នេះ Ronaldo បាន​ក្លាយ​ជា​​កីឡាករ​បាល់ទាត់​ទី​១​ក្នុង​ប្រវត្តិ​សាស្ត្រ​លើ​លោក​ដែល​បាន​បង្ហាញ​ខ្លូន​លើ​ទី​លាន​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​បំផុត និងត្រូវ​បាន​ស្ថាប័ន​កំណត់​ត្រា​ពិភព​លោក​ផ្តល់​លិខិត​បញ្ជាក់​កំណត់​ត្រា​ថ្មី​មួយ​ទៀត។ រូប​គេ​ក៏​ជា​កីឡាករ​បាល់ទាត់​ដែល​រក​បាន​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ​បំផុត​ដែរ។

ស្ថិត​ក្នុង​វ័យ​៣៨​ឆ្នាំ Ronaldo បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​​នៅ​នាទី​៨៩​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ជម្រើស​ជាតិ​អ៉ីស្លង់ដោយ​លទ្ធផល ០-១ ​ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល J ដោយ​ប្រកួត​៤​លើក​ ឈ្នះ​ទាំង​៤​លើក មាន​១២​ពិន្ទុ ក្នុង​យុទ្ធនាការ​ជម្រុះ​ជើង​ឯកអឺរ៉ុប Euro 2024។

រហូត​ដល់​ពេល​នេះ Ronaldo បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រយៈ​ពេល​២០​ឆ្នាំ​ដោយរក​បាន​១២៣​គ្រាប់ គិត​ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៣។ រូប​គេ​នៅ​​តែ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យ៉ាង​ទៀងទាត់ បើ​ទោះ​ជា​​បាន​ចាក​ចេញ​ពី​​អឺរ៉ុប ទៅ​កាន់​លីគ​អារ៉ាប៊ីសាអូឌីត ក្រោយ​ពេល​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២២។

បើ​និយាយ​ពី​ក្លិប​អាជីព​​វិញ ម្ចាស់​ពាន​រង្វាន់ Ballon d’Or ៥​សម័យ​កាល​រូប​នេះបាន​ចាប់​ផ្តើម​ពី Sporting Lisbon នៅ​ប្រទេស​កំណើត និង​​បាន​ទៅ​​អង់គ្លេស​ Manchester United, អេស្ប៉ាញ Real Madrid និង​អ៊ីតាលី Juventus មុន​ពេល​ទៅ Al Nassr៕

ខាង​ក្រោម​ជា​កីឡាករ​១០​រូប​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​បំផុត៖

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម