Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក ក្រោយស្ថាបនិក Miss Grand ចេញច្បាប់តឹងរ៉ឹង ៦ ចំណុចហាមអ្នកគាំទ្រដាច់ខាត

បានផុស

នៅ

លោក Nawat Itsaragrisil ជាស្ថាបនិក Miss Grand បានចេញច្បាប់ថ្មីរវាង​អ្នកគាំទ្រនិង​រាជិនី​សម្រស់ដាច់ខាតមិនឲ្យមានការបង្កភាពរញ៉េរញ៉ៃណាមួយទេ ខណៈមហាជនជាច្រើនហាក់មិនពេញចិត្តសូម្បីតែបន្តិចណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៩ខែមិថុនា នៅ​លើ​ទំព័រ​ហ្វេសប៊ុក Miss Grand Thailand បានបង្ហោះ​សេចក្តី​ប្រកាសអំពីច្បាប់យ៉ាង​តឹងរឹង​ ដោយ​មាន​ច្បាប់​ចំនួន ៦ រវាង​អ្នក​គាំទ្រ និង​អ្នក​សិល្បៈ​ក្រោមការគ្រប់គ្រងរបស់ Miss Grand មាន​ដូច​តទៅ ៖

អ្នកគាំទ្រមិនត្រូវបាន​អនុញ្ញាត​យ៉ាង​តឹងរ៉ឹង​ក្នុងការផ្តល់អំណោយឬសំបុត្រដល់សិល្បករ។ លុះ​ត្រា​តែ​មាន​ការអនុញ្ញាតពីទីភ្នាក់ងារ។ ឧទាហរណ៍ ជួប និង ស្វាគមន៍។

ហាមអ្នកគាំទ្រ អ្នកខាងក្រៅថតរូបជាគូ សុំ​ហត្ថលេខា ឬប៉ះអ្នកសិល្បៈច្រើនពេក ដែលនាំឲ្យ​មានការធុញទ្រាន់​ឬហត់នឿយ ឈានដល់គ្មានសណ្ដាប់ធ្នាប់។

ការប្រើប្រាស់​ឡូហ្គោ រូបភាពវិចិត្រករ រូបភាព SILHOUETTE រូបភាពសិល្បៈអ្នកគាំទ្រ មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើដើម្បីធ្វើផលិតផលណាមួយឡើយ (មិនថាចែក ឬលក់)។

ការធ្វើ​គម្រោងណាមួយ​ជាមួយសិល្បករមិនត្រូវ​បាន​អនុញ្ញាត​ដោយគ្មានការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​ទីភ្នាក់ងារនោះទេ។

មិនអនុញ្ញាតិ​ឲ្យ​កែកែសម្រួលវីដេអូឬរូបភាពដើម្បីបង្ហោះក្នុង Channel ផ្ទាល់ខ្លួនឡើយ បើធ្វើ​ឃ្លិប ប្រតិកម្ម និងសង្ខេបឡើងវិញ ត្រូវធ្វើតាមការណែនាំ​របស់​ក្រុមហ៊ុនដាច់ខាត។

អ្នកគាំទ្រមិនត្រូវបានអនុញ្ញាត​ឲ្យ​ដាក់អន្ទាក់ និងតាមដានសិល្បករទៅ​កាន់លំនៅដ្ឋាន​របស់ពួកគេ។

យ៉ាងណាមិញក្រោយសេចក្ដីប្រកាស​នេះបានបង្ហោះជាសាធារណៈមក ​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សម្រស់​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ​ ​ហើយមនុស្ស​ខ្លះយល់ស្រប និង​មិន​យល់​ស្រប​នឹង​ចំណុច​មួយ​ចំនួន​ដោយគិតថាក្រុមហ៊ុន Miss Grand ហាក់លំអៀង និងធ្វើច្បាប់បែបនេះអាចនឹងធ្វើឲ្យទស្សនិកជនណាយចិត្តឈប់បន្តគាំទ្រទៅវិញទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែង Boy Pakorn សម្រេចចិត្តសាងផ្នួសមួយរយៈពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម