Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​​បង្ហាញសកម្មភាព​ ៥ ចំណុច ឆ្លើយតបការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានបានលើកឡើងពី​សកម្មភាព​ចំនួន ៥​ ចំណុច​ ​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​​ក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាកាលពីពេលថ្មីៗនេះ លោក​ សាយ សំអាល់​ បាន​ចង្អុល​បង្ហាញ​សកម្មភាព​ ៥​ ចំណុច ដើម្បី​អាច​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាស​ធាតុ​រួម​មាន៖ ១. ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ, ២.ការ​លើក​កម្ពស់​គោលនយោបាយ​គាំពារ​សង្គម, ៣.ជំរុញ​ហិរញ្ញប្បទាន​បៃតង កិច្ច​សហការ​ជា​មួយ​វិស័យ​ឯកជន, ៤.ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ​និង ​ទី​៥.ការ​ពង្រឹង​សមត្ថភាព​ក្រសួង ស្ថាប័ន លើ​ការងារ​ប្រែប្រួល​អាកាស​ធាតុ តាម​រយៈ​ការ​គិត​គូរ​លើ​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ពាក់ព័ន្ធ ​នានា​ជា​ដើម។

លោករដ្ឋមន្រ្តី​បាន​បន្ត​ថា ការ​​គិតគូរ​ពី​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុជា​របៀប​វារៈ​ដ៏​សំខាន់​ក្នុង​ការ​រួម​​ចំណែក​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ។ ​

លោក​រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏​បានស្នើដល់​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំង​អស់ ​ត្រូវ​ទទួល​យក​រាល់​មតិយោបល់​របស់​អន្តរ​ក្រសួង និង​ដៃ​គូ​អភិវឌ្ឍន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាពនិង​និរន្តរភាព នៃ​ការ​អនុវត្ត​គម្រោង​ ព្រម​ទាំង​ការ​រៀប​ចំ​គោលនយោបាយ​ សំដៅ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ និង​ធានា​នៅ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម