Connect with us

ព័ត៌មានជាតិ

៥ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ៥ ពាន់លានដុល្លារ

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ខែ ​ឆ្នាំ ២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ប្រមាណ​ជាង ៥ ០០០ លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន​ចិន​មួយ កាលពី​ដើម​សប្ដាហ៍​នេះ លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​ចំណោម​ទឹកប្រាក់​ជាង ៥ ០០០ លាន​ដុល្លារ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទៅ​ចិន​នូវ​ទំនិញ​សក្ដានុពល​មួយ​ចំនួន មាន​ដូចជា សម្លៀកបំពាក់ ស្បែក​ជើង សម្ភារៈ​ធ្វើដំណើរ និង​កាបូប ព្រមទាំង​កសិផល​។ល។ រីឯ ចិន បាន​នាំ​ចូល​មក​កម្ពុជា​នូវ​ទំនិញ​សំខាន់ៗ ដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ ផលិតផល​ប្លាស្ទិក និង​ផលិតផល​ជាច្រើន​ទៀត។

លោក​បាន​បន្ត​ថា ភាព​រីកចម្រើន​របស់​កម្ពុជា​ពិតជា​មិន​អាច​កាត់ផ្ដាច់​ពី​ការ​ចូលរួម​របស់​មិត្ត​ចិន​បាន​ឡើយ ហើយ​តាមរយៈ​ការ​ផ្ដល់​ជំនួយ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​នានា​របស់​មិត្ត​ចិន បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៣ នេះ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ យើង​សង្ឃឹម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្រប​ជាមួយ​នឹង​ចក្ខុវិស័យ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-ចិន ជាពិសេស​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ​ដែល​ភាគី​កម្ពុជា​-​ចិន បាន​ឯកភាព​គ្នា​បង្កើត​ឡើង កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​បណ្ដា​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​លើ​ការ​ផលិត និង​ដំឡើង​រថយន្ត​ឲ្យ​បាន​ច្រើន​នៅ​កម្ពុជា ដើម្បី​ធានា​ដល់​ការ​ឈរ​ជើង​យូរអង្វែង​របស់​ក្រុមហ៊ុន​ផ្ទាល់​ផង និង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់​ផង។

លោក​រដ្ឋមន្ត្រី បាន​កត់​សម្គាល់​ថា ការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន​ធំៗ នៃ​ប្រទេស​ចិន បាន​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្សេងៗ​ទៀត ងាក​មក​ចាប់អារម្មណ៍ និង​សម្រេច​ចិត្ត​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ជាក់ស្ដែង​ដូចជា​គម្រោង​វារីអគ្គិសនី គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត តួយ៉ាង​ដូចជា គម្រោង​របស់​ក្រុមហ៊ុន​វ័នរ៉ូដ គ្រុប និង​វ័ន​រ៉ូ​ដ ហ្គ្រេ​ត​វ៉ល ដែល​យើង​ទាំងអស់​គ្នា​បាន និង​កំពុង​ឃើញ​នៅ​ថ្ងៃនេះ​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម