សេដ្ឋកិច្ច
ទោះជាប់ដៃធ្វើសង្គ្រាម តែសេដ្ឋកិច្ច រុស្ស៊ី ស្ទុះងើបទៅរកសភាពដូច ២ ឆ្នាំមុន
ប្រធានធនាគារកណ្តាលរុស្ស៊ីលោកស្រី Elvira Nabiullina បាននិយាយថា ពេលនេះសេដ្ឋកិច្ចរបស់រុស្ស៊ីមានសន្ទុះងើបឡើងវិញខ្ពស់ ដោយខិតជិតទៅដល់កំណើនសេដ្ឋកិច្ចកាលពីចុងឆ្នាំ ២០២១ វិញ បើទោះបីជាប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ ។
លោកស្រី Nabiullina បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ថា កំណើន GDP របស់រុស្ស៊ីនៅឆ្នាំ ២០២៣ កំពុងស្ថិតនៅក្នុងចំណុចពាក់កណ្តាល ឬពី ០.៥ ទៅ ២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា GDP របស់រុស្ស៊ីកាលពីក្នុងខែមេសា បានកើនឡើងដល់ ៣.៣ ភាគរយឯណោះដែលច្រើនជាងការរំពឹងទុកទៅទៀត ។
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីសម្រាប់មនុស្សម្នាក់ បានឈានដល់ ១៥,៤៤០ ដុល្លារកាលពីឆ្នាំមុន ដោយបានខិតទៅជិតកម្រិតខ្ពស់បំផុតប្រមាណ ១៥,៩៣០ ដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០១៣ ។
កាលពីដើមខែឧសភា ទិន្នន័យពីធនាគារពិភពលោក និងទីភ្នាក់ងារស្ថិតិដែលវិភាគដោយសារព័ត៌មាន Sputnik បានបង្ហាញថា រុស្ស៊ីបានត្រលប់ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ១០ កាលពីឆ្នាំមុន ហើយជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ ២០១៤ មក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ