Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្ដូរឈ្មោះថ្ងៃទី៣ ខែកញ្ញា ទៅជា ទិវាជ័យជម្នះលើ “យោធានិយមជប៉ុន” និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ

បានផុស

នៅ

សមាជិកសភារុស្ស៊ីបានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីផ្លាស់ប្ដូរឈ្មោះថ្ងៃទី៣ ខែកញ្ញា ទៅជាទិវានៃជ័យជម្នះលើ “យោធានិយមជប៉ុន” និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សភាជាន់ទាបរបស់រុស្ស៊ី ឬហៅថា សភា Duma កាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីត្រូវបានដាក់ស្នើទៅកាន់សភាកាលពីខែមិថុនាឆ្នាំមុន ខណៈខួប​នេះក៏​ត្រូវ​បាន​​ហៅ​ផងដែរថាជា ​ថ្ងៃ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ ។

អ្នកតាក់តែងច្បាប់នេះបានពន្យល់ថា ប្រទេសជប៉ុនបានដាក់ចេញ “យុទ្ធនាការមិនមែនសម្ព័ន្ធមិត្ត” មិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ក្នុងការសម្របសម្រួលជាមួយលោកខាងលិច ។ ពួកគេបានលើកឡើងពីការដាក់ទណ្ឌកម្មរបស់ជប៉ុនប្រឆាំងនឹងរុស្ស៊ី រួមទាំងការប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ជាពិសេសគឺការបង្កកទ្រព្យសម្បតិ្តពីសំណាក់ប្រទេសជប៉ុនទៅលើធនាគារកណ្ដាលរុស្ស៊ី ។

អ្នកតាក់តែងច្បាប់លើកឡើងទៀត​ថា ការ​ប្តូរ​ឈ្មោះ​ថ្ងៃ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​មួយ​ចំពោះ​​ទង្វើ​មិន​មែនសម្ព័ន្ធមិត្ត​របស់​ជប៉ុន ហើយសេចក្តីព្រាងច្បាប់នេះ រំពឹងថានឹងត្រូវបង្កើតជាច្បាប់ផ្លូវការ បន្ទាប់ពីវាត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ និងចុះហត្ថលេខាដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ពូទីន បានកំណត់ដាក់ជប៉ុនជាប្រទេស “មិនមែនសម្ព័ន្ធមិត្ត” រួមជាមួយនឹងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលបានបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាការឆ្លើយតបទៅនឹងសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម