Connect with us

ជីវិតកម្សាន្ដ

Son Ye Jin ហ៊ានចាយលុយ ១៩ លានដុល្លារ ទិញផ្ទះសម្រាប់មើលថែកូនប៉ុណ្ណោះ

បានផុស

នៅ

បច្ចុប្បន្ននេះ Son Ye Jin ចាប់ផ្តើមវិលចូលវិស័យសិល្បៈវិញហើយ បន្ទាប់ពីសំងំមើលថែកូនមួយរយៈ
ស្របពេលដែលនៅថ្ងៃទី ១៩ ខែមិថុនា យោងតាម ​​Sedaily បានឲ្យ​ដឹងថា នាងហ៊ានចំណាយប្រាក់ ៤ពាន់លានវ៉ុន (ស្មើនឹង ១៩ លានដុល្លារអាមេរិក) ដើម្បីទិញផ្ទះមួយនៅផ្លូវ Gangnam។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កាល​ដែលតារាស្រីរូបនេះ អាចចំណាយប្រាក់យ៉ាងច្រើន វិនិយោគលើវិស័យ​អចលនទ្រព្យ ដើម្បី​មើល​ថែ​កូន​តូចៗ ធ្វើឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈគេដឹងថា Son Ye Jin បានចុះកិច្ចសន្យាទិញ-លក់ផ្ទះនេះកាលពីឆ្នាំមុន ហើយទើប​តែ​បញ្ចប់​ការ​ទូទាត់នៅចុងខែឧសភាឆ្នាំនេះ។ ផ្ទះនេះមានផ្ទៃដី ២៧៨ ម៉ែត្រ និងរួមបញ្ចូលពីរជាន់ បន្ទប់​ក្រោមដី​មួយ។ អចលនទ្រព្យនេះគ្រាន់តែដើរប្រហែល២ នាទីទៅកាន់រថភ្លើងក្រោមដី ហើយមាន​ទីតាំង​ស្ថិតនៅក្នុងទីតាំង​ល្អ​បំផុត។

ទោះយ៉ាងណា មិនមែនជារឿងចម្លែកនោះទេសម្រាប់តួឯកស្រីក្នុងរឿង “Crash Landing on You”ចាយលុយរាប់លាបដុល្លារបែបនេះ។ នេះក៏ដោយសារតែមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាតម្លៃនៃការថតរឿងរបស់ Son Ye Jin គឺប្រហែល ១០០ លានវ៉ុន ក្នុង​មួយភាគឯនោះ។ ប្រាក់ចំណូល​របស់នាង​ក៏បានមកពីកិច្ចសន្យាជា​តំណាង​ម៉ាកយីហោ ការផ្សាយពាណិជ្ជកម្ម​គ្រឿងសម្អាង ម៉ូដ​សំលៀកបំពាក់ និងទឹកដោះគោទារកដែលមានចំនួនច្រើនជារៀងរាល់ឆ្នាំផងដែរ។

សូមជម្រាបដែរថា​ Son Ye Jin សម្រាល​កូន​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន ដែល​នៅ​ពេល​នេះ​គ្រប់​ព័ត៌មាន​ទាក់​ទង​នឹង​នាង និង​ស្វាមី​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ដូច​ឪពុកម្តាយ​ល្បីៗជាច្រើននៅក្នុងប្រព័ន្ធ showbiz ដែរ Hyun Bin និង Son Ye Jin ជ្រើសរើស​ការពារ​កូន​របស់ពួកគេដោយសំងាត់។

ជាក់ស្ដែង ក្នុងកិច្ចសម្ភាសន៍មួយ ស្វាមីរបស់តារាស្រីរូបនេះ មិនអាចលាក់បាំងអារម្មណ៍​រំភើបរបស់ខ្លួន​ឡើយ នៅពេលនិយាយអំពីមុខកូនប្រុសរបស់ខ្លួន។ លើសពីនេះ Hyun Bin គិតថាលោកមានទំនួលខុសត្រូវច្រើនជាងពេលដែលនៅលីវដោយបញ្ចាក់ថា “បច្ចុប្បន្ន ទំនួលខុសត្រូវនៅ​លើស្មារបស់ខ្ញុំគឺធំ​ជាងពីមុន។ ក្នុងនាមជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ខ្ញុំត្រូវធ្វើអ្វីៗគ្រប់យ៉ាង​ឲ្យ​បាន​ល្អ ដើម្បី​ក្លាយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់កូន”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

Sokha Hotels

ព័ត៌មានពេញនិយម