Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីការស្វែងរកយានជ្រមុជទឹក Titan ពិបាកខ្លាំង?

បានផុស

នៅ

ក្រុមស្វែងរកយានជ្រមុជទឹក Titan កំពុងជួបការលំបាកព្រោះបាតសមុទ្រមានស្ថានភាពដូចក្នុងលំហអាកាស ។ នេះបើយោងតាមពាក្យសម្ដីរបស់អ្នកជំនាញម្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុទាំង ២ នេះហើយដែលនាំឲ្យក្រុមជួយសង្គ្រោះរកយានជ្រមុជទឹកមិនឃើញ៖

១. ភាពងងឹត

បញ្ហាចម្បងគឺយានមិនមានបង្ហាញសញ្ញាអ្វីទាំងអស់ដល់ក្រុមស្វែងរក ណាមួយគេចាំបាច់ត្រូវប្រើយានជ្រមុជទឹកបញ្ជាពីចម្ងាយ ROV ដើម្បីរក ប៉ុន្តែបាតសមុទ្រមានសភាពងងឹតពេកទើបពិបាករកយ៉ាងនេះ ។

២. ចរន្តទឹកនៅបាតសមុទ្រហូរខ្លាំង

ចរន្តទឹកនៅបាតសមុទ្រហូរខ្លាំង ជាហេតុធ្វើឲ្យក្រុមជួយសង្គ្រោះពិបាកបំពាក់ឧបករណ៍ដើម្បីទាញយាន ឡើងមកវិញប្រកបដោយសុវត្ថិភាព ។

គួររម្លឹកថាមនុស្ស ៥ នាក់ នៅក្នុងនាវានឹងជួបគ្រោះថ្នាក់ដល់ជីវិតដោយសារអស់អុកស៊ីសែន បើក្រុមជួយសង្គ្រោះមិនអាចរកពួកគេឃើញទាន់ពេលវេលា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ skynews

ចុចអាន៖ អ្នកជំនាញសន្និដ្ឋានថា យានជ្រមុជទឹក Titan អាចផ្ទុះ ហើយមនុស្សជិះក្នុងនោះ ស្លាប់យូរហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម