ព័ត៌មានជាតិ
អតីតព្រះសង្ឃ សាន សុជា៖ «បើអ្នកគាំទ្រ ស្រលាញ់ប្រជាធិបតេយ្យ សូមកុំម៉ៃគ្រាន់តែជួបជាមួយនរណាម្នាក់»
អតីតព្រះសង្ឃ សាន សុជា តាមរយៈវីដេអូ Zoom មួយកាលពីពេលថ្មីៗនេះបានគូសបញ្ជាក់ថា បន្ទាប់ពីលោកបានលាចាកសិក្ខាបទក្នុងភេទបព្វជិតនៃព្រះពុទ្ធសាសនា មកដល់ពេលនេះមិនមានការរាំងស្ទះ រងគំនាប ឬការបង្ខិតបង្ខំឱ្យទៅទទួលយកមុខដំណែង ឬចុះចូលទៅក្នុងគណបក្សនយោបាយណាទេ។
នៅក្នុងវីដេអូ Zoom លោកបានបកស្រាយថា បើទោះបីជារូបលោកបានលាចាកសិក្ខាបទក៏ពិតមែន ប៉ុន្តែនៅតែបន្តផ្លូវរស់នៅក្នុងធម្មទាន ធ្វើអ្វីដែលជារបស់ខ្លួនឯង ជឿជាក់លើអ្វីដែលកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។
ដោយអះអាងបន្ថែម «ខ្ញុំនៅតែបន្តផ្លូវរបស់ខ្ញុំ រស់នៅក្នុងធម្មទាន ហើយខ្ញុំជឿជាក់លើអ្នកគាំទ្រ ជឿជាក់លើផល និងអ្វីដែលខ្ញុំកំពុងតែធ្វើ ព្រោះខ្ញុំជាអ្នកផ្សព្វផ្សាយព្រះធម៌ ខ្ញុំមិនមែនផ្សាយអំពីបក្សទេ»។
លើសពីនេះទៀត លោកក៏បានគូសបញ្ជាក់ថា «ប្រសិនបើអ្នកគាំទ្រ និងស្រលាញ់ចំពោះលទ្ធិប្រជាធិបតេយ្យ សូមកុំម៉ៃព្រោះតែការជួប ព្រោះការជួបជាមួយនរណាម្នាក់ វាគឺជាសិទ្ធរបស់មនុស្សម្នាក់ៗ។ ការជួបជាមួយនរណាម្នាក់ក៏មិនមែនសុទ្ធតែជាការចុះចូល ហើយការចុះចូលក៏មិនប្រាកដថាចិត្តកខ្វក់ដែរ»។
«ដំណើររឿងបន្តទៅមុខរបស់ខ្ញុំមិនមែនជារឿងនយោបាយនោះទេ តែដំណើរជីវិតរបស់ជារឿងផ្សព្វផ្សាយអំពីព្រះធម៌»។ លោកបន្ថែម។
ទាក់ទងការលើកឡើងពីមុខតំណែង បើតាមអតីតព្រះសង្ឃរូបនេះបានអះអាងថា រដ្ឋាភិបាលក៏បានមិនបង្ខំឱ្យលោកទៅកាន់តំណែងណានោះដែរ។ លើសពីនេះទៅទៀត រដ្ឋាភិបាលមានតែសាទរដល់រូបលោក ដែលបានបង្កើតកន្លែងថ្មី ដូចសម្តីដែលបាននិយាយកាលនៅជាព្រះភិក្ខុ។ មួយទៀតគឺ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ដែរថា ឯកឧត្ដមគាំទ្រនូវអ្វីដែលរូបលោកកំពុងធ្វើ ធ្វើអ្វីដែលជារបស់ខ្មែរ ហើយពេលខាងមុខឯកឧត្ដម ហ៊ុន ម៉ាណែត បានអះអាងថា ឯកឧត្ដម ក៏មិនយកផ្លាកគណបក្សប្រជាជនមកដាក់នៅកន្លែងរបស់លោកផងដែរ។
គួររំលឹកដែរថា អតីតព្រះសង្ឃ សាន សុជា បានលាចាកសិក្ខាបទកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោយប្រើពេលវេលាជាង ៣០ ឆ្នាំជាភេទបព្វជិតនៃព្រះពុទ្ធសាសនា៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ