ជីវិតកម្សាន្ដ
តារាកូរ៉េម្នាក់ធ្វើអត្តឃាត ដោយបន្សល់ទុកពាក្យបណ្ដាំប៉ុន្មានម៉ាត់
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ប៉ូលិសក្រុងសេអ៊ូល បញ្ជាក់ថា លោក Choi Sung Bong ដែលជាអតីតជយលាភីរងកម្មវិធី Korea’s Got Talent 2021 ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងគេហដ្ឋានរបស់លោក។
យោងតាមរបាយការណ៍ប៉ូលិស បានឱ្យដឹងថា ការស្លាប់របស់លោក Choi Sung Bong មិនមែនជាករណីឃាតកម្ម ឬបញ្ហាសុខភាពឡើយ ប៉ុន្តែជនរងគ្រោះបានធ្វើអត្តឃាត ដោយបានបន្សល់ទុកនូវពាក្យបណ្ដាំប៉ុន្មានម៉ាត់ នៅលើឆានែល YouTube ផ្ទាល់ខ្លួន ។
មុនពេលស្លាប់ អតីតតារាចម្រៀងដ៏ល្បីល្បាញរូបនេះបានសរសេរសារមួយ ដោយគេជឿថា វាជាសារលារបស់លោកទៅកាន់អ្នកគាំទ្រ។ ក្នុងនោះលោកបានសរសេរថា “ខ្ញុំសរសេរសារនេះដើម្បីលាអ្នកគាំទ្រ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា សេចក្តីស្រឡាញ់ដែលខ្ញុំទទួលបានក្នុងពេលប៉ុន្មានឆ្នាំមកនេះ គឺធំធេងណាស់ ហើយខ្ញុំនឹងរក្សាវាទុកនៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូត ។
ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានរងទុក្ខដោយសារកំហុសឆ្គងរបស់ខ្ញុំ និងគ្រោះថ្នាក់ដែលខ្ញុំបានបង្កឡើង។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ខ្ញុំបានប្រគល់ការបរិច្ចាគទាំងអស់ជូនម្ចាស់ដើមវិញអស់ហើយ” ។
គួររំលឹកថា កាលពី ២ឆ្នាំមុន ពោលគឺកំលុងឆ្នាំ២០២១ លោក Choi Sung Bong ធ្លាប់សារភាពកំហុសថា ខ្លួនបានក្លែងបន្លំការធ្វើរោគវិនិច្ឆ័យជំងឺមហារីក ដោយបន្លំកំណត់ត្រាមន្ទីរពេទ្យ ព្រមទាំងថតរូបពាក់អាវអ្នកជំងឺក្លែងក្លាយ និងទទួលយកការបរិច្ចាគពីសប្បុរសជន។ ក្រោយពេលដឹងរឿងពិត អ្នកគាំទ្រមិនពេញចិត្តឡើយ និងបានបង្ករឿងចម្រូងចម្រាស់ជាច្រើននៅលើអ៊ីនធឺរណិត ហើយកាលណោះ លោកបាន Live វីដេអូ បម្រុងលោតពីលើស្ពានធ្វើអត្តឃាត ប៉ុន្តែក្រុមគ្រូពេទ្យបានជួយទាន់ពេលវេលា។
បន្ទាប់ពីនោះ Choi Sung Bong បានចេញសារសុំទោសជាសាធារណៈ ហើយរឿងរ៉ាវក៏ស្ងប់ស្ងាត់ទៅវិញ។ ដោយឡែកចំពោះការធ្វើអត្តឃាតដ៏គួរឱ្យសោកស្ដាយ នាពេលកន្លងទៅថ្មីៗនេះ មិនត្រូវបានប៉ូលិសបញ្ជាក់លម្អិតនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភស្តុតាងមួយឆ្នាំមុនអាចបញ្ជាក់ថា Park Seo Joon ទាក់ទងនឹង xooos យូរហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ៨ ម៉ោង ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ