Connect with us

ព័ត៌មានជាតិ

ម្ចាស់អាជីវកម្មគេចវេសមិនចុះបញ្ជី បសស ឱ្យបុគ្គលិកនឹងរងពិន័យ ៨០ម៉ឺនរៀលក្នុងម្នាក់

បានផុស

នៅ

ម្ចាស់អាជីវកម្មទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវតែមានកាតព្វ​កិច្ចចុះបញ្ជីរបប​សន្តិសុខសង្គម បសស។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុន សហគ្រាស ដែលប្រើប្រាស់បុគ្គលិក តែមិនព្រមចុះបញ្ជីនៅ បសស តើត្រូវរងពិន័យដូចម្តេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុក បូរ៉ា ប្រធាននាយកដ្ឋាតាវកាលិកនៃរបបសន្តិសុខសង្គម បសស បានឱ្យដឹងថា ក្នុងរណីដែល បសស រកជើញថា ម្ចាស់អាជីវកម្ម មិនបានចុះបញ្ជី, បសស នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច។ ក្រោយចុះអធិការ​កិច្ចហើយ ក្រុមហ៊ុន ឬសហគ្រាស នៅតែមិនព្រមចុះបញ្ជីទៀត នោះ បស ស នឹងធ្វើការផាកពិន័យ។

លោក សុក បូរ៉ា បានគូសបញ្ជាក់ថា ចំពោះការផាកពិន័យនេះ ក្នុងបុគ្គលិក ឬកម្មករម្នាក់ ត្រូវផាក ៨០ម៉ឺនរៀល ស្មើនឹង ២០០ដុល្លារ។ ការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុង។ ប្រធាននាយកដ្ឋាតាវកាលិកនៃរបបសន្តិសុខ​សង្គម បានពន្យល់ដូច្នេះថា បើក្រុមហ៊ុនមួយប្រើប្រាស់បុគ្គលិក ១០នាក់ ដោយមិនបានចុះបញ្ជីនៅ បសស គឺត្រូវយក​ចំនួនមនុស្ស ១០នាក់នេះ គុណនឹង ៨០ម៉ឺនរៀល ស្មើនឹង ៨លានរៀល បង់ឱ្យ បសស។ លោក សុក បូរ៉ា សង្កត់ធ្ងន់ថា ពិន័យរួច កាតព្វកិច្ចចុះបញ្ជីនៅ បសស នៅតែបន្តធ្វើដដែល។

លើសពីនេះទៀត លោក សុក បូរ៉ា បានលើកជាឧទាហរណ៍ថា ប្រសិនបើសហគ្រាសមួយបានចុះបញ្ជីនៅ បសស ហើយ ដោយមានបុគ្គលិក ២០នាក់ តែចុះបញ្ជីត្រឹមតែ ៥នាក់ លាក់ទុក ១៥នាក់។ លោកថា ករណីនេះ បើសិនជា បសស ស្រាវជ្រាវតាមរយៈពាក្យបណ្តឹង ឬរកឃើញតាមយន្តការអធិការកិច្ច បសស នឹងធ្វើការផាកពិន័យម្ចាស់​អាជីវកម្មនូវបុគ្គលិក ១៥នាក់ដែលមិនបានចុះបញ្ជី គុណនឹង ៨០ម៉ឺនរៀល។

នៅពេល បសស ពិន័យអន្តរកាលហើយ  ក្រុមហ៊ុននៅតែមិនព្រមចុះបញ្ជីទៀត បសស នឹងកសាងសំណុំរឿងប្តឹង​ទៅតុលាការ​តាមរយៈបណ្តឹងអាជ្ញា។

សូមបញ្ជាក់ថា លោក សុក បូរ៉ា លើកឡើងបែបនេះ នៅក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ«អត្ថប្រយោជន៍ បសស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម