Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាប់ក្នុងយានជ្រមុជទឹក Titan ស្ថិតនៅដង្ហើមចុងក្រោយ

បានផុស

នៅ

នៅថ្ងៃពុធទី២១ខែមិថុនា ឆ្មាំសមុទ្រអាមេរិកនិយាយថា រលកសំឡេងកាន់តែច្រើន ត្រូវគេចាប់សញ្ញាបាន នៅក្នុងប្រតិបត្តិការស្វែងរកយានជ្រមុជទឹក Titan ដែលបាត់ខ្លួន​ ខណៈមនុស្សជាប់ក្នុងនោះ កំពុងស្ថិតនៅដង្ហើមចុងក្រោយ។

យានជ្រមុជទឹក Titan (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​នៅ​មិន​ទាន់​ដឹង​ថា​វាគឺជា​សំឡេង​អ្វី​ឲ្យប្រាកដ​ទេ ប៉ុន្តែ​គេសន្មត់ថា នោះគឺជាសំឡេងដែលអ្នកជាប់ក្នុងយាន គោះឲ្យគេជួយ ។

ស្របពេលជាមួយគ្នានោះ ប្រតិបត្តិការស្វែងរកយានរបស់ក្រុមហ៊ុន OceanGate នៅផ្ទៃខាងលើ ត្រូវបានពង្រីក ឈានដល់ទំហំធំជាងរដ្ឋ Connecticut របស់អាមេរិក ដល់ទៅទ្វេដងឯណោះ។

យន្តហោះរបស់កងទ័ពអាកាសកាណាដា គឺស្ថិតក្នុងចំណោមកម្លាំងបន្ថែមចុងក្រោយបំផុតចំពោះការស្វែងរកចុងក្រោយ ខណៈនាវាជាច្រើនទៀត និងយានដែលដំណើរការពីចម្ងាយ ក៏កំពុងចូលរួមក្នុងបេសកកម្មដ៏លំបាកនេះផងដែរ។

យានជ្រមុជទឹក Titan (រូបថត៖ ALAMY)

ទន្ទឹមនោះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ប្រព័ន្ធជួយសង្គ្រោះមហាសមុទ្រទឹកជ្រៅ (FADOSS) ក្នុងគោលបំណងទាញនាវាឲ្យមកផ្ទៃខាងលើផងដែរ ។

FADOSS គឺជាប្រព័ន្ធខ្សែកាបដ៏រឹងមាំបំផុត ហើយវាត្រូវរង់ចាំយានដំណើរការពីចម្ងាយ ដើម្បីនាំយកខ្សែកាបនេះ ទៅភ្ជាប់ជាមួយនាវាជ្រមុជទឹក Titan នៅបាតមហាសមុទ្រ រួចទាញឡើងមក ។

ប្រព័ន្ធខ្សែកាបនេះ មានកម្លាំងគ្រប់គ្រាន់ដើម្បីលើកទម្ងន់បាន ២៧,០០០ គីឡូក្រាម ហើយវាអាចចុះដល់ទៅជម្រៅ ៦,០៩៦ ម៉ែត្រ ក្នុងមហាសមុទ្រ។

ប្រព័ន្ធខ្សែកាប FADOSS (រូបថត៖ NAVSEA)

មកទល់ពេលនេះ ឆ្មាំសមុទ្រនិយាយថា “យើងនៅតែស្ថិតក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយនៅតែសង្ឃឹមថា នឹងរកឃើញមនុស្សទាំង៥នាក់នៅក្នុងយានជ្រមុជទឹក”។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ អ្នកទាំង៥ នៅសល់ខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើមមិនដល់ ២០ ម៉ោងទៀតទេ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មូលហេតុបណ្តាលឲ្យ យានជ្រមុជទឹក បាត់ខ្លួនពេលចុះទៅតំបន់ខ្មោចកប៉ាល់ Titanic

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៤៧ វិនាទី មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម