កីឡា
ជើងឯកអាល់ហ្សេរី Ghilas ប្រាប់ថា ត្រៀមខ្លួនរួចរាល់ប៉ះ វី សម្ភស្ស នៅបារាំងចុងសប្តាហ៍នេះ
កីឡាករអាល់ហ្សេរីដែលតំណាងឲ្យបារាំង Ghilas Barach នឹងប្រកួតជាមួយអ្នកប្រដាល់គុនខ្មែរ វី សម្ភស្ស ក្នុងកម្មវិធី Kun Khmer All Star នៅយប់ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបារីស ប្រទេសបារាំង។
កីឡាករអាល់ហ្សេរីរូបនេះបានប្រាប់«កម្ពុជាថ្មី»ថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតទល់នឹងកីឡាករកម្ពុជា វី សម្ភស្ស និងប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ការប្រកួតនេះ។

កីឡាករបាននិយាយថា ៖«ខ្ញុំកំពុងត្រៀមខ្លួនជាមួយក្រុមការងាររបស់ខ្ញុំយ៉ាងល្អ។ ក្រុមរបស់ខ្ញុំគឺជាក្រុមកីឡាប្រដាល់ដ៏ល្អបំផុតនៅក្នុងប្រទេសបារាំង។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហើយក៏បានតាំងចិត្តវ៉ៃឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះដើម្បីទទួលបានលទ្ធផលល្អ»។
បើតាមប្រវត្តិ Ghilas Barach ត្រូវបានផ្គូផ្គងជាមួយ វី សម្ភស្ស ក្នុងនាមជាកីឡាករបារាំង ប៉ុន្តែរូបគេធ្លាប់ឡើងប្រកួតតំណាងឲ្យអាល់ហ្សេរី។ កាលពីឆ្នាំ២០១៤ រូបគេធ្លាប់បានប្រកួតជាមួយកីឡាករប្រដាល់ថៃល្បីឈ្មោះ Saenchai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ នៅពេលនោះរូបគេត្រូវបានវីរបុរសប្រដាល់ថៃដែលកំពុងខ្លាំងលោតទាត់ផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១។
ចាប់តាំងពីពេលនោះមក រូបគេបានបន្តហ្វឹកហាត់ប្រដាល់នៅប្រទេសថៃ និងប្រឡូកនៅសង្វៀនមួយថៃជាបន្តបបន្ទាប់។ អ្វីដែលគួរឲ្យកត់សំគាល់ រូបគេធ្លាប់ឈ្នះជើងឯកមួយថៃថ្នាក់ជាតិរបស់ប្រទេសអាល់ហ្សេរីថែមទៀតផង។

មួយរយៈពេលចុងក្រោយនេះ ដំណឹងនៃការឡើងសង្វៀនរបស់កីឡាករបារាំងរូបនេះមិនសូវមានទេ ដូច្នេះស្ថិតិនៃការប្រកួតជាក់ស្តែងមិនត្រូវបានគេដឹងច្បាស់ឡើយ។
វី សម្ភស្ស ស្ថិតក្នុងចំណោមកីឡាករគុនខ្មែរ៤នាក់ដែលមានឈ្មោះប្រកួតក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលតាមការគ្រោងទុកនឹងចាប់ប្រកួតវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ