Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ទទួលស្គាល់ថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន យឺតយ៉ាវខ្លាំងណាស់

បានផុស

នៅ

ប្រធានាធិបតី Volodymyr Zelensky បានទទួលស្គាល់ថា វឌ្ឍនភាពនៅសមរភូមិគឺយឺតជាងការចង់បាន បន្ទាប់ពីអ៊ុយក្រែន បើកការវាយបកកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីដណ្តើមយកមកវិញ នូវតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់ BBC ថា “មនុស្សមួយចំនួនជឿថា នេះគឺជាភាពយន្តហូលីវូដ ហើយរំពឹងថានឹងទទួលបានលទ្ធផលនៅពេលនេះ។ ប៉ុន្តែអ្វីដែលសំខាន់គឺជីវិតមនុស្ស”។

មុននេះ អ៊ុយក្រែន​និយាយ​ថា ការ​វាយ​លុក​របស់​ខ្លួន​ បាន​ដណ្តើម​យក​ភូមិ​ចំនួន៨ មក​វិញ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង Zaporizhzhia និងនៅ Donetsk ​ភាគ​ខាង​កើត។

លោក Zelensky លើកឡើងថា ប្រតិបត្តិការយោធាមិនងាយស្រួលទេ ព្រោះផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវបានកងកម្លាំងរុស្ស៊ី ដាក់ពង្រាយមីន។

កងទ័ពអ៊ុយក្រែន (រូបថត៖ AP)

ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែន បានលើកឡើងជាថ្មីម្តងទៀត អំពីលទ្ធភាពទទួលយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ហើយនិយាយថា លោកជឿថា ភីឡុតអាចចាប់ផ្តើមការហ្វឹកហាត់ភ្លាមៗក្នុងខែសីហា ហើយយន្តហោះដំបូង អាចបញ្ជូនមកដល់ក្នុងរយៈពេលប្រាំមួយឬប្រាំពីរខែ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Zelensky ទៅកាន់ BBC គឺកើតឡើងចំពេលនៃសន្និសីទស្តីពីការស្តារអ៊ុយក្រែនឡើងវិញ ដែលកំពុងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ២៩,២% ក្នុងឆ្នាំ២០២២ ហើយនៅដើមឆ្នាំនេះ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ថ្លៃចំណាយលើការកសាង និងស្តារឡើងវិញ គឺមានប្រមាណ៤១១ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មីស៊ីលរុស្ស៊ីប្រភេទថ្មី អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ នឹងបញ្ចេញទៅប្រយុទ្ធឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម