ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តរតនគិរី៤០គ្រួសារ ទទួលបានធុងលាងដៃ
មូលនិធិកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) បានប្រគល់ធុងសម្រាប់លាងដៃជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ នៅសង្កាត់បឹងកន្សែង ក្រុងបានលុង តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
លោក ថៃ សាវុធ ចៅសង្កាត់រងទី២ សង្កាត់បឹងកន្សែង បានថ្លែងអំណរគុណចំពោះអង្គការ UNICEF ដែលបានផ្ដល់នូវធុងលាងដៃនេះ សម្រាប់ប្រជាពលរដ្ឋដែលខ្វះលទ្ធភាពក្នុងការទិញសម្ភារប្រើប្រាស់។
សូមជម្រាបថា ធុងសម្រាប់លាងដៃដែលជាជំនួយរបស់អង្គការUNICEF ផ្ដល់ជូនដល់សង្កាត់បឹងកន្សែងតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបមានចំនួន៣៣៣ធុង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន៥ភូមិ។
ដោយឡែកនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពចំនួន៤០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានធុងលាងដៃចំនួនមួយ និងសាប៊ូ៣ដុំផងដែរ៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)