Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី លើកមូលហេតុដែល អាមេរិក បន្តផ្ដល់អាវុធឥតឈប់ឈរឲ្យ អ៊ុយក្រែន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងពីមូលហេតុដែលសហរដ្ឋអាមេរិកនៅតែបន្តផ្គត់ផ្គង់សព្វាវុធឥតឈប់ឈរទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន ស្របពេលដែលជម្លោះជាមួយរុស្ស៊ី នៅតែអូសបន្លាយពេល ។

លោក Anatoly Antonov

លោក Antonov បាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលសហរដ្ឋអាមេរិកបន្តផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញការបង្ហូរឈាម និងបង្កឲ្យមានសង្គ្រាមលោកលើកទី៣ ។

លោកបានបន្ថែមថា “ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកចាត់ទុកវាជាកិច្ចការដែលពាក់ព័ន្ធទៅនឹងបស្ចិមប្រទេសក្នុងការចូលរួមក្នុងជម្លោះមួយនេះ ទើបពួកគេបន្តអូសបន្លាយការបង្ហូរឈាម និងជំរុញឲ្យមានសង្គ្រាមលោកលើកទី៣” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​ថា​ “​បច្ចុប្បន្ន​អាមេរិកកំពុង​ខ្ជះខ្ជាយ​ប្រាក់​ចំណាយលើការជួយដល់​អ៊ុយក្រែន ។ លោកទទួលស្គាល់ថា មន្ទីរបញ្ចកោណមានលទ្ធភាពរាប់ពាន់លានដុល្លារនៃការផ្គត់ផ្គង់ដល់យោធាទីក្រុងកៀវ ប៉ុន្តែអាមេរិកក៏គួរទុកការចំណាយនេះ ទៅជួយដល់តំបន់ដែលអត់អាហារផងដែរ” ។

ជាចុងក្រោយអ្នកការទូតរូបនេះបានកត់សម្គាល់ថា “អាមេរិកបានបែងចែកមូលនិធិដែលមិនធ្លាប់មានពីមុនមក ទុកសម្រាប់ទិញអាវុធផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ប៉ុន្តែងាកទៅមើលបណ្តាប្រទេសក្រីក្របំផុតនៅអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ី មានមនុស្សស្លាប់ច្រើនណាស់ ដោយសារការអត់អាហារ និងរង់ចាំជំនួយពីអាមេរិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម