Connect with us

សុខភាព

មកដឹងពីរោគសញ្ញាគ្រុនឈាម និងវិធីបង្ការសម្រាប់មនុស្សពេញវ័យ

បានផុស

នៅ

ជំងឺគ្រុនឈាម ជាមេរោគមួយដែលឆ្លងតាមរយៈមូសខ្លាញីដែលផ្ទុកមេរោគខាំ និងអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាជាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់ឡើយ។ សម្រាប់មនុស្សពេញវ័យ គឺមានហានិភ័យគ្រោះថ្នាក់ដល់ជីវិតជាងកូនក្មេង អាស្រ័យលើកម្រិតនៃប្រភេទជំងឺនោះ។ នេះបើតាមការបញ្ជាក់របស់ Hello គ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើត្រូវកត់សម្គាល់បែបណាខ្លះពីអាការៈនៃជំងឺគ្រុនឈាម? ហើយតើគួរមានវិធីបង្ការដោយរបៀបណា?

ពិតណាស់ ជំងឺគ្រុនឈាមភាគច្រើនកើតឡើងលើមនុស្សក្នុងរដូវវស្សា ព្រោះជារដូវដែលសម្បូរភ្លៀង ក៏ជារដូវដែលសម្បូរមូសខ្លាផងដែរ ប្រសិនជាមនុស្សមិនមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ទេ ងាយនឹងកើតជំងឺនេះបំផុត។ ជំងឺគ្រុនឈាម មានអាការៈស្រដៀងទៅនឹងផ្តាសាយ ហើយត្រូវបានបែងចែកតាមប្រភេទនីមួយៗពីស្រាលទៅធ្ងន់ ដោយតម្រូវឱ្យមានការតាមដានខ្ពស់រយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ ពុំអាចធ្វេសប្រហែសបានឡើយអាចប៉ះពាល់ដល់អាយុជីវិតបាន។

ខាងក្រោមនេះ គឺជារោគសញ្ញា និងវិធីបង្ការនៃជំងឺគ្រុនឈាមដែលយកពី Hello គ្រូពេទ្យ៖

រោគសញ្ញាជំងឺគ្រុនឈាម គឺកើតឡើងដូចគ្នាលើអ្នកជំងឺគ្រប់វ័យ មិនថាជាកុមារ ឬ មនុស្សចាស់ឡើយ។

  • ក្តៅខ្លួន ៣៩-៤០ អង្សារ
  • ឈឺក្បាល ប្រឡង់ភ្នែក
  • ក្អួត
  • ឈឺពោះ
  • ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង
  • មុខក្រហម
  • មានស្នាមអុចក្រហមលើស្បែក
  • ហូរឈាមតាមអញ្ចាញធ្មេញ ឬស្បែក (ករណីធ្ងន់ធ្ងរ)

ករណីខាងលើនេះ អាចកើតឡើងបានគ្រប់ពេលកំឡុងមានជំងឺគ្រុនឈាម អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលជំងឺគ្រុនឈាមខុសពីផ្តាសាយ គឺនៅពេលដែលកម្តៅក្នុងខ្លួនក្តៅខ្លាំង លេបថ្នាំក៏នៅតែមិនបាត់ នោះលោកអ្នកត្រូវទៅរកគ្រូពេទ្យជាបន្ទាន់ ដើម្បីតេស្តឈាមមើលមេរោគនេះ។

វិធីសាស្ត្រក្នុងការបង្ការ

  • កុំនៅកន្លែងងងឹត
  • កំចាត់សម្បុក ឬ ទីតាំងដែលកើតមូស
  • គេងចងមុង
  • ស្លៀកខោអាវវែង និងជិត
  • ការពារខ្លួនខ្ពស់ពីមូសខាំ។

យ៉ាងណាមិញ ជំងឺគ្រុនឈាមមិនអាចធ្វេសប្រហែសបានឡើយ អ្នកជំងឺគួរតែសម្រាកតាមដានជំងឺនៅមន្ទីរពេទ្យចន្លោះ ១សប្តាហ៍ ទៅ១០ថ្ងៃ និងធ្វើតេស្តឈាមតាមដានមេរោគជារៀងរាល់ថ្ងៃ ចៀសវាងមានបញ្ហាធ្ងន់ធ្ងរ ងាយនឹងបែកគ្រាប់ឈាម គ្រោះថ្នាក់ដល់ជីវីតបំផុត។

តាមរបាយការណ៍របស់ WHO ជុំវិញនឹងថ្នាំព្យាបាលជំងឺនេះ គឺនៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ពោលគឺព្យាបាលតាមអាការៈដែលកើតឡើងប៉ុណ្ណោះ។ ចំណែកតំបន់អាស៊ីវិញ មានផ្ទុកជំងឺនេះរហូតដល់ ៧០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម