ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិចំណាយម្នាក់ៗ ជាមធ្យម ៥០ ដុល្លារ លើការស្នាក់នៅ ៣ ថ្ងៃ ២ យប់
រយៈពេលស្នាក់នៅមធ្យម ៣ ថ្ងៃ ២ យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិម្នាក់ៗ ជាមធ្យមគឺ ៥០ ដុល្លារ ដែលជាការកត់សម្គាល់នាឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការថ្មីៗនេះ។
នាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី ២ ឆ្នាំ ២០២២ ឆមាសទី ១ ឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៣-២០២៤ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានអះអាងថា រយៈពេលស្នាក់នៅមធ្យម ៣ ថ្ងៃ ២ យប់ និងចំណាយរបស់ភ្ញៀវទេសចរជាតិម្នាក់ៗ ជាមធ្យម ៥០ ដុល្លារ។ ហើយនៅឆ្នាំ ២០២២ វិស័យទេសចរណ៍ ក៏បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។
របាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ ២០២២ កន្លងទៅ កម្ពុជា ទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥ លានដុល្លារអាមេរិក និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០ លានដុល្លារអាមេរិក ដោយបានរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៣.៦% នៃផលិតផលក្នុងស្រុកសរុប។
របាយការណ៍ដដែលបានបន្តថា នៅឆ្នាំ ២០២២ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.២៨ លាននាក់ កើនឡើង ១០៥៨.៦% និងភ្ញៀវទេសចរជាតិ ១៣.៩៣ លាននាក់ កើនឡើង ១៩៨.៨%។ ចំណែកឯភ្ញៀវទេសចរជាតិដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ ម៉ឺននាក់ កើនឡើង ៣០៧៩.៥%។
គួរជម្រាបថា រយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦ លាននាក់ កើនឡើង ១,០៥៩% ធៀបនឹងឆ្នាំ ២០២១ និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍ ក៏រំពឹងទុកថា ពេញមួយឆ្នាំ ២០២៣ នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥ លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦ លាននាក់៕
អត្ថបទ ៖ ពិសី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ