ព័ត៌មានជាតិ
ក្រុមហ៊ុន Socialyse ភ្នំពេញបង្ហាញពីសក្តានុពលនៃនិន្នាការឌីជីថលសកល ដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេសកម្ពុជា
សម្រាប់ការផ្តើមនៅឆ្នាំ 2021 រឿងដំបូងដែល Socialyse ភ្នំពេញដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។
ពួកគាត់ទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង ”និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក”។
ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ 2021។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា “ក្រុមហ៊ុន Socialyse ភ្នំពេញយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងមិនមែនគ្រាន់តែជា‘ក្រុមហ៊ុនឌីជីថល’ ហើយយើងក៏មិនដែលដំណើរការតាមវិធីនេះដែរ។ យើងជាដៃគូជឿជាក់របស់អតិថិជន ហើយទំនួលខុសត្រូវមួយរបស់យើង គឺធានាថា គ្រប់គ្នានឹងទទួលបានព័ត៌មានថ្មីៗ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។
ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖
– គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer
– តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី ‘ប្រេនផលិតផល’ មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ?
– តើ ‘ខ្លឹមសារឡូយៗ’ ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?
– តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ?
– តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ?
យោងតាមលោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បង សម្រាប់ឆ្នាំ 2021។ គាត់បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានរៀបចំព្រឹត្តិការណ៍មួយដែលយើងបាននាំយក Facebook & Google ជាលើកដំបូងមកប្រទេសកម្ពុជា។ ឆ្នាំនេះ យើងបត់បែនតាមស្ថានភាពនៃជំងឺកូវីដ ហើយយើងបានបង្កើតវីដេអូឌីជីថលផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសំណួរដែលយើងទទួលបានពីអតិថិជន។ យើងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ និងបទសម្ភាសន៍ជាមួយអ្នកជំនាញ ដើម្បីផលិតវីដេអូនេះឡើង ដែលបានថតនៅក្នុងស្ទូឌីយ៉ូដោយក្រុមអ្នកជំនាញឌីជីថលរបស់យើងផ្ទាល់។”
ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរនូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ 2021 ជាមួយការរចនា
ឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ គាត់បានបន្ថែមទៀតថា “យើងបានប្រើឡូហ្គោតាមក្រុមហ៊ុន Socialyse សកលនៅក្នុងការិយាល័យរបស់យើង ដើម្បីភាពស្រស់ស្រាយទាក់ទាញនៅក្នុងឆ្នាំ 2021។ ឡូហ្គោថ្មីនេះនឹងជួយឲ្យយើងមានភាពរហ័សរហួន និងអាចបត់បែន រំលេច ពណ៌ចម្រុះបង្កប់ដោយភាពឆ្លាតវៃ ហើយនេះជាការងារដែលយើងធ្វើនៅពេលយុទ្ធនាការរបស់យើងសម្របតាមទស្សនិកជនដែលមានចំណេះដឹង។
នៅពេលដែលវីដេអូអំពីនិន្នាការឌីជីថលត្រូវបានបញ្ជូនទៅអតិថិជនរបស់ក្រុមហ៊ុន Socialyse ពួកយើងនៅតែបើកចំហសម្រាប់ការចែករំលែកបន្ត។ កិច្ចការទាំងនេះអាចធ្វើបានដោយទាក់ទងក្រុមហ៊ុន Socialyse តាមរយៈអ៊ីមែល៖ [email protected]
អំពីក្រុមហ៊ុន Havas Socialyse
Havas Socialyse ជាក្រុមហ៊ុនចុងក្រោយនៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និងប្រតិបត្តិការនៅក្នុង 80 ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕
អត្ថបទពាណិជ្ជកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ