ព័ត៌មានជាតិ
ពលរដ្ឋជាង ៤៦០ គ្រួសារ នៅឃុំអណ្ដូងពោធិ៍ ទទួលបានចង្ក្រានសន្សំសំចៃថាមពលពី សម្ដេច ម៉ែន សំអន
ប្រជាពលរដ្ឋចំនួន ៤៦៦ គ្រួសារ នៅឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក បានទទួលចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីប្រកបដោយក្ដីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធនារីវៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ ដើម្បីអនុវត្តគម្រោងការចែកចាយដោយឥតគិតថ្លៃនូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១ លានដុល្លារ ដល់គ្រួសារស្ត្រីក្រីក្រ និងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន ០៨ គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ។

សម្រាប់ខេត្តស្វាយរៀង ត្រូវទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន ៣២,០៧១ គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០,៦៩០ គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង ០៨ ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១២ ឃុំ ទទួលបាន ៥,៧៥៦ គ្រឿង។

ជាចុងក្រោយ សម្ដេចកិត្តិសង្គហបណ្ឌិត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីធានាការងារ និងការអភិវឌ្ឍ ,ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ,រួមគ្នាអនុវត្តឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព, បន្តរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ ការពារ ៣ កុំ ទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង