ព័ត៌មានជាតិ
លោក ជុំ កុសល៖ ករណីលោក បឺត សំរេច មិនគួរស្តីបន្ទោសទេ ព្រោះគាត់ទទួលព័ត៌មានពីម្តាយចិញ្ចឹមប៉ុណ្ណោះ
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ ខែមិថុនាថា ករណីលោក បឺត សំរេច មិនគួរស្តីបន្ទោសឡើយ គួរជំរុញលើកទឹកចិត្តបន្ថែម ព្រោះលោកគ្រាន់តែទទួលព័ត៌មានពីម្តាយចិញ្ចឹមរបស់ខ្លួនប៉ុណ្ណោះ។
លោក ជុំ កុសល លើកឡើងបែបនេះ បន្ទាប់ពីលោក បឺត សំរេច អតីតកីឡាករខ្មែរបានអះអាងថា ខ្លួនជាកូនម្នាក់របស់លោក ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស ដែលខ្លួនលោកបានទទួលដំណឹងនេះពីម្តាយចិញ្ចឹមរបស់លោកដូចគ្នា។ ស្របពេលជាមួយគ្នានោះ ក៏មានប្រជាជនមួយចំនួនបានបញ្ចេញមតិរិះគន់ និងស្តីបន្ទោសដល់លោក បឺត សំរេច ថាបង្កើតព័ត៌មានចលាចលដល់សង្គម ព្រមទាំងឱ្យលោកទៅពិនិត្យ DNA ដើម្បីបញ្ជាក់ពីការពិតផងដែរ។ លោក បឺត សំរេច ក៏យល់ព្រមពិនិត្យ DNA ប៉ុន្តែ ត្រូវបានភរិយាទី២របស់លោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនព្រមឱ្យពិនិត្យឡើយ ព្រមទាំងបដិសេធមិនទទួលស្គាល់លោក បឺត សំរេច ជាកូនបង្កើតរបស់លោក ស៊ីន ស៊ីសាមុត ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានសរសេរសំណេរលើហ្វេសប៊ុករបស់លោកថា រឿងអាថ៌កំបាំងរបស់លោក ស៊ីន ស៊ីសាមុត គ្មាននរណាម្នាក់អាចដឹងបានក្រៅពីរូបលោកផ្ទាល់ទេ ហើយវាក៏បានស្លាប់ទៅបាត់ជាមួយនឹងរូបលោកផងដែរ ទោះបីជាមានមនុស្សជិតស្និទ្ធចេញមុខមកអះអាងយ៉ាងណាក្តី។
ក្រៅពីសំណូមពរដល់មហាជនកុំឱ្យមានការបន្ទោសដល់លោក បឺត សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏បានសំណូមពរឱ្យពលរដ្ឋគិតវិជ្ជមានចំពោះលោក បឺត សំរេច ថា៖ “កត្តាសំខាន់ ប្រសិនបើយល់ថា គាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឱ្យគាត់ខិតខំអភិវឌ្ឍន៍សមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់”។
ដោយមើលឃើញពីសមត្ថភាពច្រៀងរបស់លោក បឺត សំរេច ពីរោះម្យ៉ាងម្នាក់ពីលោក ស៊ីន សីសាមុត លោក ជុំ កុសល ក៏បានស្នើដល់លោក បឺត សំរេច ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីភាពល្អប្រសើររបស់ខ្លួនឯង៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ