Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ចំណីអាហារ តាមទីផ្សារ និងអាជីវកម្មគ្រប់ប្រភេទ

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប សាខា ខេត្ត​តាកែវ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ផលិតផល និង​ចំណីអាហារ​តាម​ទីផ្សារ និង​អាជីវកម្ម​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​លើក​កម្ពស់​សុខភាព​អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី ២២ មិថុនា​នេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​តាកែវ ត្រូវ​បន្ត​ដើរ​តួនាទី​លើ​ការ​ជួយ​ផ្សព្វផ្សាយ និង​ចែករំលែក​អំពី​ព័ត៌មាន​ទីផ្សារ ក្ដាប់ និង​តាមដាន​ការវិវត្តន៍ នៃ​ស្ថានភាព​ទីផ្សារ ការ​ផ្ដល់​សេវា​ពាណិជ្ជកម្ម​នានា សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ជាពិសេស​ត្រូវ​បង្កើន​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ផលិត​ផល សុវត្ថិភាព​ចំណីអាហារ​តាម​ទីផ្សារ​សាធារណៈ សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​ការ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ដែល​ទទួល​បាន​ការ​អនុញ្ញាត​រួច​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​កិត្តិនាម​ដ៏​ល្អ​ផូរផង់​របស់​ប្រទេសជាតិ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា វិស័យ​ពាណិជ្ជកម្ម ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព​គន្លឹះ​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ កំណើន​ការងារ ការ​បែងចែក​ផ្លែផ្កា​ប្រកប​ដោយ​សមធម៌ និង​ប្រសិទ្ធភាព ព្រមទាំង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ក្នុង​ន័យ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ភាព​បុរេសកម្ម រហូត​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន រួមមាន ៖ ការ​ផ្ដល់​សេវា​សាធារណៈ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ (​ការ​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​) ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​-សហគ្រាស (​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​) ការ​កសាង​ច្បាប់ បទប្បញ្ញត្តិ និង​លិខិត​បទដ្ឋាន​នានា ការ​កសាង​បង្កើត​ម៉ាក​សមូហភាព ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ការពារ​កម្មសិទ្ធិបញ្ញា​, ការ​រក្សា​បាន​នូវ​ស្ថិរភាព​ទីផ្សារ ស្ថិរភាព​ថ្លៃ​ទំនិញ​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ការ​ពង្រឹង​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ការ​នាំចេញ​នាំចូល ការ​បន្ត​ធ្វើ​ពិពិធកម្ម​ទីផ្សារ និង​ផលិតផល​របស់​កម្ពុជា រួម​ទាំង​ការ​សម្របសម្រួល និង​បង្កើត​នូវ​បរិស្ថាន​វិនិយោគ និង​ធុរកិច្ច​ប្រកប​ដោយ​អំណោយផល​, ការអង្កេត​តាមដាន និង​ត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា សំដៅ​ការពារ​អ្នក​ប្រើប្រាស់ លើកកម្ពស់​នូវ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​កិច្ចការ​ទាំងនេះ ត្រូវ​បាន​អនុវត្ត​ដោយ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា លើស​ពី​នេះ ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុង​ធ្វើការ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី និង​ពហុភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក ដោយ​សម្រេច​បាន​ជោគជ័យ​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ មាន​ជាអាទិ៍​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ាត​អារ៉ាប់​រួម​(CEPA) ព្រមទាំង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម រវាង​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​ទ្វីប​អាស៊ី អឺរ៉ុប អាម៉េរិក និង​ទ្វីប​អាហ្វ្រិក។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា បើ​ទោះបី​ជា​ពិភពលោក​កំពុង​ជួប​ប្រឈម​នូវ​វិបត្តិ​ធំៗ​ជា​សកល​ក៏​ដោយ ក៏​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​លំនឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការ​ប្រយុទ្ធ​ឈ្នះ​ជំងឺ​កូវីដ-១៩ ព្រមទាំង​ទំហំ​ពាណិជ្ជកម្ម​មាន​សន្ទុះ​កើន​ឡើង​គួរ​កត់សម្គាល់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៧ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម