ព័ត៌មានអន្ដរជាតិ
កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន
កងទ័ពចិននិងឥណ្ឌាបានប៉ះទង្គិចគ្នាម្តងទៀតនៅតំបន់ព្រំដែនដែលមានជម្លោះ ដោយកងទ័ពត្រូវរបួសទាំងសងខាង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃចន្ទ។

ហេតុការណ៍នេះបានកើតឡើងនៅភាគខាងជើងតំបន់ Sikkim កាលពីថ្ងៃពុធសប្តាហ៍មុន។ កងទ័ពឥណ្ឌាបាននិយាយថា មានឧប្បត្តិហេតុកើតឡើងប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ហើយ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា វាបានកើតឡើងនៅច្រក Nathu La ភាគខាងជើងតំបន់ Sikkim ដោយក្រុមល្បាតរបស់ចិនបានព្យាយាមចូលទឹកដីឥណ្ឌា ហើយត្រូវបង្ខំឲ្យដកថយចេញវិញ។

សេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌាបាននិយាយពីឧប្បត្តិហេតុនោះថា មានការប្រឈមមុខដាក់គ្នានៅច្រក Nathu La ភាគខាងជើងតំបន់ Sikkim កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១ ហើយរឿងនេះត្រូវបានដោះស្រាយដោយមេបញ្ជាការក្នុងតំបន់។
របាយការណ៍ចុងក្រោយអំពីការប៉ះទង្គិចគ្នានេះបានបង្ហាញថា ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ សេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌាបានឲ្យដឹងថា ប្រទេសទាំងពីរនៅតែចង់រក្សាផ្លូវសន្ទនាឲ្យបើកចំហនិងមិនចង់មានការប៉ះទង្គិចគ្នាដើម្បីរារាំងដំណើរការនេះឡើយ។

ភាពតានតឹងគឺមានកម្រិតខ្ពស់នៅតាមបណ្តោយព្រំដែនដែលមានជម្លោះវែងបំផុតនៅលើពិភពលោក ដោយភាគីទាំងពីរបានទាមទារតំបន់ធំៗនៃទឹកដី។
ទាហានឥណ្ឌាយ៉ាងតិច២០នាក់ បានស្លាប់ក្នុងការប្រយុទ្ធជាមួយចិននៅតំបន់ Ladakh កាលពីខែមិថុនា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ