ព័ត៌មានអន្ដរជាតិ
លើលោក តើមានក្រុមហ៊ុនណាខ្លះ ដែលអាចនាំអ្នកទេសចរចុះទៅដល់តំបន់ខ្មោចកប៉ាល់ Titanic បាន?
យានជ្រមុជ Titan របស់ក្រុមហ៊ុន OceanGate ត្រូវបានឆ្មាំអាមេរិកប្រកាសជាផ្លូវការថា ផ្ទុះពេលចុះទៅទស្សនាខ្មោចកប៉ាល់ Titanic ។

OceanGate គឺជាក្រុមហ៊ុនតែមួយគត់នៅលើលោកដែលអាចនាំមនុស្សទៅមើលកប៉ាល់ Titanic នៅបាតសមុទ្រ បង្កើតឡើងដោយលោក Stockton Rush និង Guillermo Söhnlein នៅឆ្នាំ ២០០៩ ។
ក្រុមហ៊ុននេះមានយានជ្រមុជទឹក ៣ គ្រឿង ប៉ុន្តែមានតែ Titan ប៉ុណ្ណោះទើបអាចមុជទឹកបានជ្រៅទៅដល់តំបន់ខ្មោចកប៉ាល់ Titanic ខណៈដែលអ្នកចង់ធ្វើដំណើរកម្សាន្តត្រូវទិញសំបុត្រតម្លៃ ២៥០,០០០ ដុល្លារក្នុងមួយនាក់ ។

ជាក់ស្ដែងតំបន់ខ្មោចកប៉ាល់ Titanic ធ្លាប់មានមនុស្សទៅទស្សនារាប់សិបដងមកហើយ បើគិតពីឆ្នាំ ១៩៨៥ មក ប៉ុន្តែការចុះទៅទាំងនោះគឺជាការចុះសិក្សាស្រាវជ្រាវ មិនមែនធ្វើទេសចរណ៍ទេ ។ មុនជួបគ្រោះថ្នាក់ Titan ធ្លាប់មានបញ្ហាបច្ចេកទេស និងគ្រោះថ្នាក់យ៉ាងតិច ៦ ដង ឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រុមហ៊ុន OceanGate ប្រឈមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយធ្វេសប្រហែស”
ចុចអាន៖ តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ