សេដ្ឋកិច្ច
វៀតណាម ជោគជ័យនាំចេញផ្លែគូលែនទៅទីផ្សារ អាមេរិក និងលក់បាន ៣៣ ដុល្លារក្នុងមួយគីឡូក្រាម
វៀតណាមបានជោគជ័យនាំចេញផ្លែគូលែនស្រស់ចំនួនជាង ១.០៨ តោនពីខេត្ត Bac Giang ភាគខាងជើងទៅលក់នៅលើទីផ្សារអាមេរិកជាលើកដំបូង ជាពិសេសលក់បានតម្លៃ ៣៣ ដុល្លារក្នុងមួយគីឡូក្រាម នៅក្នុងទីផ្សារទំនើបជាច្រើនក្នុងទីក្រុង Houston រដ្ឋ Texas ។
ក្រុមហ៊ុន Global Food នៅទីក្រុង Luc Ngan ខេត្ត Bac Giang របស់វៀតណាមបានជ្រើសរើសផ្លែគូលែនយ៉ាងហ្មតចត់ ហើយបានប្រើបច្ចេកវិទ្យាសម្លាប់មេរោគនៅក្នុងផ្លែឈើមកពីប្រទេសអ៊ីស្រាអែល ដើម្បីធានាគុណភាពផ្លែឈើឲ្យនៅស្រស់ អំឡុងពេលដឹកជញ្ជូនទៅអាមេរិក ដែលត្រូវចំណាយពេលប្រហែលជា ៥ ថ្ងៃ ។
លោកស្រី Nguyen Thi Kim Huyen ស្ថាបនិក និងជាប្រធានក្រុមហ៊ុននាំចូលរបស់សហរដ្ឋអាមេរិក LNS International Corporation បាននិយាយថា ផ្លែគូលែនវៀតណាមមានក្លិនក្រអូបខុសពីគេ មានគ្រាប់តូច និងរសជាតិផ្អែមល្មម ហើយអាចរក្សាភាពស្រស់រហូតដល់ ៧ ថ្ងៃក្នុងផ្សារទំនើប ។
លើសពីនេះ ក្រុមហ៊ុន LNS បានដាក់ការបញ្ជាទិញចំនួន ៨ តោនទៀតដើម្បីលក់នៅរដ្ឋតិចសាស់ កាលីហ្វ័រញ៉ា វ៉ាស៊ីនតោន និងរដ្ឋ Orego ហើយនឹងមានការបញ្ជាទិញលើកទី ៣ និងទី៤ ក្នុងបរិមាណជាងជិត ១០ តោនក្នុងឆ្នាំនេះ ។
វៀតណាម បានព្យាយាមនាំចេញផ្លៃគូលែនស្រស់ទៅកាន់ទីផ្សារអាមេរិក ចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែមិនទទួលបានជោគជ័យដោយសារតែមិនត្រូវតាមស្តង់ដាគុណភាព ។
ដោយឡែកខេត្ត Bac Giang ជាខេត្តដែលដាំផ្លែគូលែនធំជាងគេបំផុតក្នុងប្រទេសវៀតណាម នឹងគ្រោងនាំចេញផ្លែគូលែនចំនួន ៩៦,០០០ តោននៅឆ្នាំនេះទៅកាន់ទីផ្សារសំខាន់ៗដូចជា ចិន អាមេរិក អូស្ត្រាលី និងជប៉ុនជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Vn Express
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ