Connect with us

ព័ត៌មានជាតិ

លោក គី តិច លើកឡើងថា គណបក្សប្រជាជនគិតប្រយោជន៍ពលរដ្ឋ និងជាតិជាធំ

បានផុស

នៅ

អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក គី តិច បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំ ខណៈគោលនយោបាយនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលៗរបស់បក្សបានដាក់ចេញជាយូរមកហើយ ដោយជំរុញឲ្យសមាជិក-សមាជិកាបក្សចុះដល់តាមផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដើម្បីស្វែងយល់អំពីទុក្ខលំបាករបស់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងទទួលសមាជិកថ្មីដែលចេញមកពីគណបក្សផ្សេងៗសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក គី តិច បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស គឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ដោយមិនដូចគណបក្សខ្លះ ដើរអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ និងប្រជាជន ប៉ុន្តែមិនដែលរស់នៅក្បែរប្រជាជននោះទេ។ ពេលមានបញ្ហាអ្វីបន្តិចបន្ទួចនាំគ្នារត់ចោលស្រុកអស់ដោយមិនបានខ្វល់ខ្វាយអំពីទុក្ខធុរៈរបស់ប្រជាជននោះឡើយ។

លោកបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ជាក់ស្តែងជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីផង។

យ៉ាងណាក៏ដោយ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះលោក គី តិច ក៏បានរំលឹក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើ់ញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរដដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយគប្បីបោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យទាំងអស់ផងដែរ។

ដោយឡែក លោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិក្រាំងធ្នង់បានឲ្យដឹងថា ពលរដ្ឋដែលមកពីគណបក្សផ្សេងៗជាពិសេសគឺគណបក្សភ្លើងទៀន គឺមានជាង៤០នាក់បានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់អស់ជំនឿនឹងមេដឹកនាំគណបក្សរបស់ខ្លួនតែងតែសន្យាខ្យល់  មិននិយាយពិតធ្វើពិតដូចគណបក្សប្រជាជនកម្ពុជាទេ។ លោកថា គណបក្សប្រជាជនមិនសន្យាខ្យល់ទេ មានតែធ្វើជូន ពលរដ្ឋតែម្តងដូចជា ការធ្វើផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជាដើម។ គណបក្សប្រជាជនកម្ពុជាជាអ្នកធ្វើ មិនមែនអ្នកសម្តែងនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម