Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីជនជាតិកូរ៉េ សម្លាប់កូនពីរនាក់ ក្លាស្សេទូរទឹកកកជិត ៥ឆ្នាំ ទើបបែកធ្លាយដល់ប៉ូលិស

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសវនកម្មនិងអធិការកិច្ច (BAI) បានរាយការណ៍ថា ទារកពីរនាក់ដែលមិនបានចុះបញ្ជីសំបុត្រកំណើតនៅក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ត្រូវគេរកឃើញស្លាប់នៅក្នុងផ្ទះតែមួយ ដោយសាកសពរបស់ពួកគេត្រូវបានរក្សាទុកនៅក្នុងទូរទឹកកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលរកឃើញសាកសពទារកទាំងពីរ BAI បានតាមដានទារក ២.៦លាននាក់ដែលកើតនៅចន្លោះឆ្នាំ២០១៥-២០២២ ហើយទារកចំនួន ២,២៣៦នាក់ មិនមានកំណត់ត្រានៃការចុះឈ្មោះសំបុត្រកំណើតទេ។ ក្នុងនោះសវនកររដ្ឋបានជ្រើសរើសទារកដែលមិនបានចុះឈ្មោះចំនួន ២៣នាក់ ក្នុងចំណោម ២,២៣៦នាក់ ដើម្បីពិនិត្យមើលកន្លែងរស់នៅរបស់ពួកគេ។

ជាអកុសលពេលកំពុងត្រួតពិនិត្យ សាកសពទារក​ពីរ​នាក់ ​ក្នុង​ចំណោម​ទារក​ទាំង ២៣​នាក់ ត្រូវ​ប៉ូលិស​​រក​ឃើញ​​ក្នុង​ទូទឹកកក​នៅ​ផ្ទះ​តែ​មួយ​ក្នុង​ក្រុង Suwon ខេត្ត Gyeonggi-do ដែល​​ត្រូវ​បាន​ម្តាយ​របស់​ពួក​គេ​សម្លាប់ជាច្រើនឆ្នាំមកហើយ។ ស្ត្រីជាម្ដាយ ​វ័យ​ ​៣០​ឆ្នាំប្លាយ ​បាន​សម្លាប់​ទារក​ទាំង​ពីរ​នាក់​ដែល​កើត​ខុស​គ្នា​មួយ​ឆ្នាំ។ ឃាតកម្ម​លើក​ដំបូង​​កើត​ឡើង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្ទះ​របស់​នាង និងលើកទី២ នៅជិតមន្ទីរពេទ្យ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ គឺក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីនាងសម្រាលកូន។

ស្ត្រី​ជាម្ដាយ​​សារភាព​ថា ​ខ្លួន​បាន​សម្លាប់​កូនខ្លួនឯងពិតមែន ដោយ​ព្រោះ​នាង​មិន​មាន​លទ្ធភាព​ចិញ្ចឹម​ពួក​គេ។ ចំណែកប្ដី​របស់​នាង​បាន​ប្រាប់​ប៉ូលិស​ថា គាត់​មិន​បាន​ដឹង​ពី​បទ​ល្មើសនេះ​នោះ​ទេ។ គាត់និយាយថា “ខ្ញុំ​ដឹង​ថា​ប្រពន្ធ​ខ្ញុំ​មាន​ផ្ទៃពោះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​នាង​បាន​សម្លាប់​ទារក​នោះ​ទេ។ ខ្ញុំជឿជាក់លើនាង ពេលនាងប្រាប់ខ្ញុំថា នាងរលូតកូន។”

ទោះជា​យ៉ាងណា ឪពុក​នៅតែ​ជា​ជនសង្ស័យ​ក្នុង​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ដែល​កំពុង​បន្ត​។ ភ្នាក់ងារប៉ូលិសខេត្ត Gyeonggi Nambu កំពុងស្វែងរកដីកាចាប់ខ្លួនម្តាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន​កូន ៣​​នាក់ ​ដែលម្នាក់អាយុ ១២ឆ្នាំ ១០ឆ្នាំ និង ៨ឆ្នាំ។ បច្ចុប្បន្នពួកគេ​ទាំងពីរ​ជាបុគ្គលិក​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​ក្នុង​ទីក្រុង Suwon៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Koreaboo

ចុចអាន៖ ដើម្បីឪពុក កូនប្រុសមហាសេដ្ឋីប៉ាគីស្ថាន បែរជាត្រូវស្លាប់ក្នុងយាន Titan

ចុចអាន៖ មេធំក្រុមហ៊ុន Meta ត្រៀមប្រកួតក្នុងទ្រុងជាមួយមហាសេដ្ឋី Elon Musk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ ម៉ោង មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម