Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​បាត់ដំបង​ ណែនាំ​ឲ្យ​កាយដីចាក់​ទប់​ធ្វើច្រាំងស្ទឹងចេញឲ្យ​អស់​

បានផុស

នៅ

ក្រោយ​មានប្រតិកម្មពីមហាជន​លើ​សំណង់​មួយ​កន្លែង​សង់​លយ​នៅ​លើច្រាំង​​ដងស្ទឹងសង្កែ អភិបាល​ខេត្ត​បាត់ដំបង​បានចាត់​ឲ្យ​អ្នក​ជំនាញ​ចុះទៅពិនិត្យ​ទីតាំងជាក់ស្តែង​ដើម្បីពិនិត្យ​វាយ​តម្លៃ​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បញ្ចប់ការ​ដឹកនាំ​​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញនេះ​ លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជា​ឲ្យអាជ្ញាធរ​ចុះ​ទៅពិនិត្យ​ទីតាំង​​សំណង់អគារ​ដែល​សង់​តាមមាត់​​ច្រាំង​ស្ទឹង​សង្កែ ក្រោយ​មានប្រតិកម្មពីមហាជន​ដោយចោទសាងសង់​ខុស​បច្ចេកទេស​​​រំលោភ​ប៉ះពាល់​ដល់​ដី​ចំណី​មាត់ស្ទឹង។

បើ​តាម​មន្រ្តី​អាជ្ញាធរ​ដែល​បានចុះទៅ​ពិនិត្យ​បាន​បញ្ជាក់​​ថា សំណង់អគារនេះ​​សាងសង់​ស្ថិត​នៅលើដីកម្មសិទ្ធិរបស់គេ។ ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ។ យ៉ាងណាមិញ អ្វីដែលនៅខ្វះខាតគឺម្ចាស់សំណង់​មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះលោកអភិបាល​ខេត្ត​បានឯកភាពណែនាំ​ឲ្យ​កាយចេញ​ឲ្យ​អស់ឲ្យ​ដូចស្ថានភាពដើមនិងឲ្យ​បានលឿនមុនទឹកឡើង។

បើ​តាមការ​ពិនិត្យ​បន្ថែម​​របស់​អាជ្ញាធរ បើ​មើលពីត្រើយម្ខាងសំណង់សសរ​ខាងក្រោម​ដែល​សង់​​លយ​ចូល​ចំណីស្ទឹង​ អាច​បង្ក​ឲ្យ​ស្ទះចរន្តទឹកតិចតួចដែរនៅ​ពេលខែទឹកឡើង។ ដោយអនុវត្ត​តាម​ការ​ណែនាំ​ពីអាជ្ញាធរ​ ម្ចាស់ដីក៏​យល់ព្រម​ដោយ​ស្ម័គ្រចិត្តយកចេញវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម