ព័ត៌មានអន្ដរជាតិ
អ្នកដឹកនាំរឿងកប៉ាល់ Titanic ប្រាប់រយៈពេលដែលយាន Titan ផ្ទុះក្នុងសមុទ្រ
អ្នកដឹកនាំរឿងកប៉ាល់ Titanic លោក James Cameron ប្រាប់ឲ្យដឹងថា យានជ្រមុជទឹក Titan គឺត្រូវបានផ្ទុះក្នុងរយៈពេលតិចជាង ២៤ ម៉ោង ពោលវាត្រូវបានបំផ្លាញ ៤ ថ្ងៃ មុនពេលរកឃើញកម្ទេចកម្ទី បន្ទាប់ពីយាននេះបាត់បង់ការទាក់ទង ។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃសុក្រ ផលិតករភាពយន្តលោក James Cameron បាននិយាយថា បន្ទាប់ពីការរកឃើញសំលេងចេញពីកន្លែងរុករកយានក្នុងរយៈពេល ១ ថ្ងៃ ក្រោយការបាត់ខ្លួន លោកដឹងរួចទៅហើយពីអត្ថន័យរបស់វា ។
លោក Cameron បានលើកឡើងថា លោកធ្លាប់ឮសំឡេងរោទិ៍នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន OceanGate ហើយលោកបានផ្ញើសំឡេងរោទិ៍នេះតាមរយៈអ៊ីមែលទៅមនុស្សគ្រប់គ្នាដែលោកស្គាល់ ហើយបាននិយាយថា យើងបានបាត់បង់មិត្តមួយចំនួនហើយ ។
អ្នកដឹកនាំរឿង ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic ចំនួន ៣៣ ដងរួចទៅហើយនោះ បានដាក់ការសង្ស័យរួចទៅហើយ នៅពេលដែលលោកដឹងថា ក្រុមហ៊ុន OceanGate កំពុងតែផលិតយានជ្រមុជទឹកក្នុងសមុទ្រទឹកជ្រៅ ដោយប្រើសរសៃកាបូន និងតួយានជាសារធាតុទីតានីញ៉ូម ដោយសារតែមិនត្រូវតាមស្ដង់ដារនោះទេ ។
ជាចុងក្រោយលោក Cameron បញ្ជាក់ថា មនុស្ស ៥ នាក់ដែលបានសម្លាប់ក្នុងសោកនាដកម្មនោះ គឺជាអ្នកស្លាប់នៅសមុទ្រទឹកជ្រៅដំបូងគេសម្រាប់ឧស្សាហកម្មមួយនេះ ខណៈលោកក៏បានកត់សម្គាល់ផងដែរពីភាពស្រដៀងគ្នារវាងយានជ្រមុជទឹក Titan និងកប៉ាល់ Titanic ថាសុទ្ធតែកើតឡើង ដោយសារតែមិនមានការយកចិត្តទុកដាក់លើបញ្ហាបច្ចេកទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ