Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្រមុំនៅ ចិន ត្រូវក្រុមមិត្តភ័ក្ដិកូនកំលោះព្រួតធ្វើបាបតាមអំពើចិត្ត ដោយគិតថាជាវប្បធម៌

បានផុស

នៅ

ពិធី​មង្គលការ​ជា​ថ្ងៃ​ដែល​នារី​ជា​ច្រើន​បាន​ទន្ទឹង​រង់ចាំ ហើយវាត្រូវបានចាត់ទុកថាជាថ្ងៃដ៏សំខាន់​បំផុតមួយក្នុងជីវិត។ ប៉ុន្តែអាពាហ៍ពិពាហ៍របស់នារីមា្នក់​នៅប្រទេសចិនដូច​ត្រូវគេយកមកជាន់​ឈ្លី ដោយ​កូន​កំលោះ​មិន​អើពើ​នឹង​អារម្មណ៍​របស់​នាង​ទាល់​តែ​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​ដែល​បាន​រក​ឃើញ ហេតុការណ៍​នេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីមង្គលការរបស់គូស្នេហ៍មួយគូដែលរៀបចំឡើងក្នុងខេត្ត Shandong ប្រទេសចិន ប៉ុន្តែថ្មីៗនេះវាបានវិលមកពិភពអនឡាញម្តងទៀត។ ក្នុងវីដេអូនោះ​មិត្តភ័ក្ដិ​របស់​កូនកំលោះជាច្រើនបានយាយីកូនក្រមុំ ដោយ​ប្រើ​កម្លាំង​ខ្លាំង​ជាងនាង​ ហើយ​រុញ​នាង​ទៅ​ដី។ បន្ទាប់មកគាត់បានជាន់លើកូកក្រមុំ ហើយអោបនាង សង្កត់​ម្ដង​ហើយ​ម្ដង​ទៀត ប៉ះ​រាងកាយ​របស់នាងកាន់តែខ្លាំង ដោយ​មិនខ្វល់ពីអារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត​សូម្បី​តែ​បន្តិច​ណាឡើយ។

ទោះយ៉ាងណា ​ក្រោយមក​​កូនក្រមុំព្យាយាមក្រោកឈរម្តងទៀតដោយការលំបាក។ មនុស្សមួយ​ក្រុម​នោះ​នៅតែបន្តលេងជាមួយនាងដដែលៗ។ ចំណែក​ក្បាល​របស់នាងត្រូវ​បាន​បាញ់​ដោយពពុះពីទិសដៅជាច្រើន។ ក្នុង​អំឡុង​ពេល​នេះ មាន​បុរស​ជា​ច្រើន​បាន​បន្ត​ជេរ និង​ធ្វើ​បាប​កូនក្រមុំ ហើយថែមទាំងបង្ខំនាងឲ្យ​ឱនក្បាលចុះក្រោម ខណៈ​​មនុស្ស​ជុំវិញ​នៅ​តែ​មើល​ទិដ្ឋភាព​នេះ​ដោយ​ទឹក​មុខ​ញញឹម​រីករាយ​ គ្មាន​នរណា​ម្នាក់​​បញ្ឈប់ ឬ​ធ្វើ​អន្តរាគមន៍នោះទេ។

យ៉ាងណាមិញ តាមរយៈ​ឃ្លិប​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម គេ​អាច​មើល​ឃើញ​ថា អាពាហ៍ពិពាហ៍​នេះ​ពោរពេញ​ទៅ​ដោយ​ការ​ប្រមាថ ការ​បង្ខំ ការ​យាយី ភាព​វឹកវរ និង​រញ៉េរញ៉ៃ។ កូនក្រមុំ​ត្រូវ​បាន​គេ​ធ្វើបាប​រហូត​ដល់​មាន​សោកនាដកម្ម​ក្នុង​ថ្ងៃ​ធំ​របស់​នាង ដោយមិនមានដាននៃ​សុភមង្គលនិងភាពផ្អែមល្ហែម​នៅក្នុងពិធីមង្គលការនោះទេ។ ម៉្យាងវិញទៀត អ្នកនិយមលេង​អ៊ីនធឺណេត បាន​បញ្ចេញមតិលើរឿងនេះថា “វាគួរឲ្យ​ខ្លាចណាស់”, “យើង​ត្រូវ​បញ្ឈប់​វប្បធម៌​និងទម្លាប់​អាក្រក់នេះ”, “នេះមិនមែនជាល្បែងអាពាហ៍ពិពាហ៍ទេ វា​សម្លុត​និង​កេងប្រវ័ញ្ច​ស្ត្រី​”, “​កូន​កំលោះ​ទៅ​ណា​? តើគ្រួសារ​កូន​កំលោះ​ទៅ​ណា? ប្រពន្ធ​ខ្ញុំ​ត្រូវ​អ្នក​ដទៃ​ធ្វើ​បាប​យ៉ាង​នេះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖mirrormedia

ចុចអាន៖ប្ដីប្រពន្ធមួយគូរស់នៅ ៤ ឆ្នាំ ទើបដឹងថាក្នុងផ្ទះខ្លួនឯងមានកំណប់រាប់លានដុល្លារ

ចុចអាន៖ស្ត្រីម្នាក់នៅ ថៃ ភ័យលួសព្រលឹង ក្រោយពស់វែកលូនចូលបន្ទប់ បម្រុងចឹកកូនទើបនឹងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៦ នាទី មុន

អាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រស្តារប្រឡាយប្រវែង១៥០០ម៉ែត្រដើម្បីរំដោះទឹក

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនពលរដ្ឋនៅក្រុងរុនតាឯក

សេដ្ឋកិច្ច១ ម៉ោង មុន

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេណេហ្ស៊ុយអេឡាចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆេក ពីបទ«បង្កឱ្យ​មាន​អស្ថិរភាព»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមធានារ៉ាប់រងកម្ពុជា រៀបចំការប្រកួតកីឡាវាយសីសប្បុរសធម៌លើកទី២ យកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម