ព័ត៌មានជាតិ
ជីវិតរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ គឺជារបស់ប្រទេសជាតិ និងពលរដ្ឋគ្រប់រូប
គណបក្សប្រជាជនកម្ពុជាបានក្លាយជាឆ្អឹងខ្នងជីវិត ជាសសរស្តម្ភ ជាមូលដ្ឋានគ្រឹះ និងអនាគតសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជាកម្ពុជា គ្រប់កាលៈទេសៈ។ នេះជាលើកឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ របស់ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង។

លោក លី ធុជ បានបន្តទៀតថា ជីវិតរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ គឺជារបស់ប្រទេសជាតិ របស់សហគមន៍មូលដ្ឋាន និងជារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានជីវិត បេសកកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់ គឺនៅតែបន្តដើម្បីបម្រើជាតិមាតុភូមិ សហគមន៍មូលដ្ឋាន និងប្រជាជនកម្ពុជា សម្រាប់អនាគតដ៏រុងរឿងនៃយើងទាំងអស់គ្នា។
ការកសាងអនាគតរបស់ប្រទេសជាតិ នៅតែបន្តជានិច្ច និងមិនអាចខ្វះបានពីការចូលរួមនិងដឹកនាំដ៏ប៉ិនប្រសព្វរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ សន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ជូនសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ផ្ញើជូនសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត ព្រមទាំងថ្លែងអំណរគុណយ៉ាជ្រាលជូនចំពោះបងប្អូនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក លី ធុជ បានជំរុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែសកម្ម៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ