ព័ត៌មានអន្ដរជាតិ
សារព័ត៌មានអង់គ្លេសផ្សាយថា មុនចាកចេញ ទ័ពរុស្ស៊ីជិត២០នាក់ស្លាប់ក្រោមដៃទាហានស៊ីឈ្នួល Wagner
សារព័ត៌មានអង់គ្លេស Sky ផ្សាយថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រទីក្រុងម៉ូស្គូនិងបណ្តាញ Telegram បញ្ជាក់ឲ្យដឹងថា មុនមេទាហានស៊ីឈ្នួល Wagner ចាកចេញ យ៉ាងហោចណាស់មានទ័ពរុស្ស៊ីជិត២០នាក់បានស្លាប់ដោយសារការបះបោរក្រុមនេះកន្លងមក។
សារព័ត៌មាន Readovka ប្រចាំសប្តាហ៍របស់រុស្សីស្នេហាជាតិ ដោយមិនដកស្រង់ប្រភពរបស់ខ្លួនបានប៉ាន់ប្រមាណការខាតបង់របស់ក្រសួងការពារជាតិរុស្ស៊ីពីការបះបោរ ខណៈមនុស្ស ១៥ នាក់ ជាទាហានទាំងអស់ជិះលើយន្តហោះ និងឧទ្ធម្ភាគចក្រដែលបានធ្លាក់ ទាំងនេះរួមបញ្ចូលមនុស្សយ៉ាងតិច៨នាក់ ដែលនៅលើយន្តហោះបញ្ជាការលើអាកាសដោយផ្អែកលើយន្តហោះ Il-18 ។
ដោយឡែក បណ្តាញ Telegram មួយដែលមានឈ្មោះថា Rybar និយាយថា អ្នកបើកយន្តហោះជាង ២០ នាក់ ដែលជិះលើឧទ្ធម្ភាគចក្រ និងយន្តហោះចំនួន ៧ គ្រឿងត្រូវបានសម្លាប់។ ចំណែកគណនី Telegram មួយផ្សេងទៀតដែលមានឈ្មោះថា Fighterbomber រាយការណ៍ភ្លាមៗនៅលើយន្តហោះដែលបានទម្លាក់ក្នុងអំឡុងពេលមានការបះបោរបានរាយការណ៍ថា មនុស្ស១៣ នាក់បានស្លាប់ភ្លាមៗ។
ទោះយ៉ាងណាក៏ដោយ គ្រប់បណ្ដាញព័ត៌មានទាំងអស់ជាពិសេសសារព័ត៌មានអង់គ្លេស Sky និយាយថា មិនទាន់មានការបញ្ចាក់ច្បាស់លាស់ពីការស្លាប់របស់ទាហានទាំងនោះទេ។ ស្របពេលដែលទីភ្នាក់ងារព័ត៌មានរដ្ឋ TASS រាយការណ៍ថា មេទាហានស៊ីឈ្នួល Wagner Group បានដកខ្លួនចេញពីមូលដ្ឋានយោធានៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃសៅរ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយផ្ទុះរដ្ឋប្រហារនៅ រុស្ស៊ី មេទាហានស៊ីឈ្នួលរងការចោទប្រកាន់ សម្រេចដកខ្លួន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ