Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក ប្រមូលប្រដាប់ប្រដាក្មេងលេងផលិតដោយចិនមកវិញ ដោយសារបង្ករបួស

បានផុស

នៅ

ក្រុមហ៊ុនលក់ផលិតផលក្មេងលេងរបស់​អាមេរិកដែលផលិតដោយចិន បានប្រមូលផលិតផលក្មេងលេង Baby Shark ចំនួន ៧.៥ លានគ្រឿង ពីទីផ្សារត្រលប់មកវិញ ដោយសារ​តែផលិតផលទាំងនោះ បានធ្វើឱ្យកុមារមានរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Zuru LLC ដែលជាក្រុមហ៊ុនកាលីហ្វ័រញ៉ានាំចូលផលិតផលផលិតដោយចិនកំពុងប្រមូលមកវិញនូវ Robo Alive Junior Baby Shark Swim Bath Toys ចំនួន ៦.៥ លានគ្រឿង និង Robo Alive Junior Mini Baby Shark Swimming Bath Toys ចំនួន ១លានគ្រឿងពីទីផ្សារ​ បន្ទាប់ពីរកឃើញបញ្ហានាំឱ្យក្មេងមានរបួសពីសំណាក់គណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិក។

ការប្រមូលមកវិញនេះ ដោយសារតែទទួលបានរបាយការណ៍នៃចំនួនកុមារ​ចំនួន​ ១២នាក់ បានទទួលរងរបួស​ដាច់រលាត់ស្បែក​ បន្ទាប់ពីបានលេងលើផលិតផល​លេងសម្រាប់ពេលងូតទឹក Baby Shark នោះ។

លើសពីនេះ តាមការបញ្ជាក់ពីគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិក មានកុមារប្រាំបួននាក់ត្រូវបានដេរនិងទទួលការព្យាបាលផ្សេងៗទៀត ដោយសារតែរបួស៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

Sokha Hotels

ព័ត៌មានពេញនិយម