Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិត ច្រានចោលពាក្យចចាមអារ៉ាមស្នេហាក្ដៅគគុក រវាង Lisa និង Taeyong

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK និង Taeyong សមាជិក NCT បានជាប់គាំងនៅក្នុងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា បន្ទាប់ពីអ្នកនិយម​លេងអ៊ីនធឺណិត​បានរកឃើញភាព​ស្រដៀង​គ្នា​នៅក្នុងរូបថត Instagram របស់​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ការ​បង្ហោះ​មួយ​បាន​ចោទ​ប្រកាន់​ថា Lisa និង Taeyong កំពុង​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សហគមន៍​អនឡាញ Nate Pann នៅក្នុងការបង្ហោះរូបថត​ពីគណនី Instagram របស់ពួកគេ។

នៅក្នុងរូបថត Lisa និង Taeyong ត្រូវបានគេឃើញទៅលេងកន្លែងដូចគ្នា ហើយហាក់ដូចជា​ពួកគេ​នៅ​ទីនោះជាមួយគ្នា។ Lisa បាន​ចាកចេញទៅប្រទេសបារាំង​ដើម្បី​ចូលរួមកម្មវិធីបង្ហាញម៉ូដ​របស់ម៉ាកយីហោ​ប្រណីត​របស់​បារាំង Celine កាលពីខែ​កុម្ភៈ ហើយ Taeyong បានទៅលេងកន្លែងដដែល។

អ្នក​និយម​លេង​អ៊ីនធឺណិត​ដែល​បាន​បង្កើត​ការ​បង្ហោះ​សហគមន៍​អនឡាញ​ក៏​បាន​ចង្អុល​បង្ហាញ​ថា Lisa និង Taeyong បាន​ស្លៀក​សំលៀក​បំពាក់​ដែល​ត្រូវ​គ្នា​និង​ប្រើ​គ្រឿង​បន្សំ​ដូច​គ្នា។

ទោះបីជាមានការបង្ហោះភ័ស្តុតាងក៏ដោយ ក៏អ្នកនិយមលេង​អ៊ីនធឺណេត​មិន​ជឿ​ឡើយ ហើយ​ផ្ដល់​ការ​ឆ្លើយតបខុសៗគ្នាថា “វាគួរឲ្យ​អស់សំណើចណាស់ដែលពួកគេ​ស្លៀកពាក់ដូចគ្នា។ ពួកគេត្រូវតែមានរសជាតិស្រដៀងគ្នានៅក្នុងម៉ូដ ” “កុំរញ៉េរញ៉ៃជាមួយ Lisa” “ទុក Lisa តែម្នាក់ឯង អត់​មាន​គេ​និយាយ​ថា​សង្សារ​នាង​ជា​ប្រុស​នៅ​ក្រៅ​ប្រទេស? ” Lisa នាង​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បាន​ណាត់​ជួប​នឹង​បុរស​មាន​ទ្រព្យ​ស្តុកស្តម្ភ តែ​ឥឡូវ​ជា Taeyong ?”

អ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀតបានសរសេរថា Taeyong បានទៅ Montmartre Hill ដើម្បីថតរឿង ហើយ​សំលៀកបំពាក់ Celine ត្រួតគ្នាគឺដោយសារតែ Taeyong និង Celine មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូច្នេះ លោកបានស្លៀកប្រេននេះមួយរយៈ ហើយ Celine ឧបត្ថម្ភពួកគេ​ទាំងពីរផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្រស់របស់ Dilraba Dilmurat ត្រូវគេលើកមកនិយាយម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ក្មេង​ជិត ២ពាន់​នាក់ ស្លាប់​រៀងរាល់​ថ្ងៃ ដោយ​សារ​ការ​បំពុល​ខ្យល់

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាលខេត្តប៉ៃលិន ជំរុញការដាំដើមក្ងោកតាមដងផ្លូវដើម្បីទាក់ទាញទេសចរណ៍ និងសោភ័ណ្ឌភាពក្នុងខេត្ត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តៃវ៉ាន់ ថា ខ្លួន​រៀនសូត្រ​ពី​អ៊ុយក្រែន ទប់ស្កាត់​ការ​ឈ្លានពាន​ពី​បរទេស

សេដ្ឋកិច្ច១ ម៉ោង មុន

ការ​នាំ​ចេញ​ថៃ​ កើន​ឡើង​ជាង​ ៧ ភាគរយ​ ដល់​ ២៦,២២ ប៊ីលាន​ដុល្លារនៅ​ខែ​ឧសភា​ ​

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែក​យ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

Sokha Hotels

ព័ត៌មានពេញនិយម